ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការខូចខាតសុខភាពបេះដូងប្រហែលជាចាប់ផ្តើមតាំងពីកុមារភាពម្ល៉េះ!
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online ក្មេងដែលកំពុងតែខូចខាតសុខភាពបេះដូងកាន់តែឆាប់ត្រឹមអាយុ ១២ឆ្នាំ អាចដោយសារតែរបបអាហារពួកគេមិនគ្រប់គ្រាន់។ ការសិក្សារបស់សហរដ្ឋអាមេរិក បានរកឃើញកម្រិតដ៏ខ្ពស់មួយ នៃកត្តាប្រឈមមុខជំងឺបេះដូងលើកុមារ។ ការសិក្សាមិនបានបង្ហាញនូវឥទ្ធិពលដោយផ្ទាល់ ទៅលើកត្តាប្រឈមមុខនេះ ថាកើតឡើងលើមនុស្សអាយុបែបណាឡើយ ប៉ុន្តែវាបានបង្កើនការព្រួយបារម្ភថា វាប្រហែលជាកើតឡើងលើសុខភាពបេះដូងតាំងពីកុមារភាពមកម្ល៉េះ។
ការសិក្សាបានពិនិត្យទៅលើកត្តាប្រឈមមុខដែលពាក់ព័ន្ធចំនួនបួន ដែលត្រូវបានគេស្គាល់ថាជាហេតុនាំឲ្យកើតជំងឺបេះដូងលើមនុស្សធំ។ កត្តាទាំងនោះមានដូចជា៖
• របបអាហារមិនគ្រប់គ្រាន់
• ធាត់ជ្រុល
• កូឡេស្តេរ៉ុលឡើងខ្ពស់
• សម្ពាធឈាមឡើងខ្ពស់
អ្នកស្រាវជ្រាវបានធ្វើការសង្កេតទៅលើក្មេងប្រមាណ ៨៩៦១នាក់ ហើយបានរកឃើញថា ក្មេងអាយុពី ២ ទៅ១១ឆ្នាំ មិនដល់មួយភាគរយផង ដែលញ៉ាំអាហារផ្តល់សុខភាព។ ប្រហែលជាមួយភាគបីនៃក្មេងទាំងអស់ គឺធាត់ ឬធាត់ជ្រុល។ ៨០ភាគរយ នៃក្មេងទាំងអស់គ្រាន់តែអាចញ៉ាំសមាសធាតុមួយ នៃសមាសធាតុទាំងប្រាំ ដែលត្រូវបានគេចាត់ទុកថាជាផ្នែកមួយ នៃរបបអាហារផ្តល់សុខភាព៖
• ញ៉ាំបន្លែ និងផ្លែឈើបួនទៅ៥ពេលក្នុងមួយថ្ងៃ
• ញ៉ាំត្រីពីរដង ក្នុងមួយសប្តាហ៍
• របបអាហារមានជាតិប្រៃទាប
• ភេសជ្ជៈមានជាតិផ្អែមទាប
• ញ៉ាំអាហារជាគ្រាប់ធញ្ញជាតិជាទៀងទាត់
ខណៈពេលដែលការខូចខាតរបស់បេះដូងនៅថ្ងៃក្រោយ មិនត្រូវបានវាយតម្លៃដោយផ្ទាល់ នៅក្នុងការសិក្សានេះទេ វាគ្រាន់តែសង្ខេបទៅលើតម្រូវការ ដើម្បីជម្រុញដល់សុខភាពនៅថ្ងៃក្រោយប៉ុណ្ណោះ។ ជំងឺបេះដូង នាពេលបច្ចុប្បន្ន មិនត្រូវបានលេចធ្លោ ខ្លាំងជាងជំងឺមហារីកឡើយ ព្រោះជំងឺមហារីក ជាដើមហេតុនាំឲ្យមនុស្សស្លាប់ច្រើនជាងគេ នៅក្នុងប្រទេសអភិវឌ្ឈន៍៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com