កីឡាជាតិ
ជាតិ
ក្រុម Never Care ឡើងទៅវគ្គផ្តាច់ព្រ័ត្រក្រោយយកឈ្នះក្រុមសិង្ហបុរី EDP ROG នៅវគ្គ១/២ ក្រុម Never Care ថតរួមគ្នាក្រោយយកឈ្នះក្រុមសិង្ហបុរីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ, រូបភាពផ្តល់ដោយលោក លន់ សាមឌី
× ក្រុមជើងឯក MATIC ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី Never Care បានកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ MATIC អន្តរជាតិប្រចាំឆ្នាំ២០១៨ ក្រោយយកឈ្នះក្រុមសិង្ហបុរី EDP ROG ៥-៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួននៅវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រក្នុងនោះក្រុម Never Care ត្រូវប្រជែងគ្នាជាមួយក្រុមម៉ាឡេស៊ី Sync Gaming នៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមជើងឯកពានរង្វាន់ MATIC ប្រចាំឆ្នាំ២០១៨ ដែលថៃធ្វើជាម្ចាស់ផ្ទះ។
មុនឡើងមកដល់វគ្គនេះក្រុម Never Care បានទម្លាក់ក្រុមចិនក្នុងវគ្គ៨ក្រុមចុងក្រោយជាមួយលទ្ធផល ៥-០ ខណៈក្រុម Sync Gaming ទម្លាក់ម្ចាស់ផ្ទះថៃ Nazarick ៥-១។ បន្ទាប់មកក្រុម Never Care បន្តទម្លាក់ក្រុមសិង្ហបុរី EDP ROG នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយលទ្ធផល ៥-៣ រីឯក្រុម Sync Gaming ទម្លាក់មិត្តរួមជាតិ Suicide ដោយលទ្ធផល ៥-៤៕
Tag:
E-sport
Never Care
MATIC 2018
© រក្សាសិទ្ធិដោយ thmeythmey.com