ពីនេះ ពីនោះ
«អនុវត្ត»និង«អនុវត្តន៍» សម្រាប់ប្រើនៅពេលណា?
× សាធារណជនខ្លះនៅតែមិនទាន់ដឹងច្បាស់ថា តើពេលណាប្រើពាក្យ«អនុវត្ត»និងពេលណាប្រើពាក្យ«អនុវត្តន៍»។ ពាក្យ «អនុវត្ត»ជាកិរិយាសព្ទ ដោយសំដៅលើ ប្រព្រឹត្តតាម, ធ្វើតាម, យល់ព្រម,យល់ព្រមតាម។ ឧទាហរណ៍៖ ដើម្បីឱ្យក្លាយជាមនុស្សល្អ ត្រូវតែអនុវត្តសេចក្តីល្អ។ ចំណែកពាក្យ «អនុវត្តន៍» ជានាមសព្ទ សម្រាប់ប្រើជាមួយនឹងពាក្យ «ការ, សេចក្តី, ក្តី, ដំណើរ» ដែលប្រែមកថា ការប្រព្រឹត្តតាម, ការធ្វើតាម, បណ្តោយតាម។ ឧទាហរណ៍៖ អនុវត្តន៍នូវសេចក្តីល្អ នាំឱ្យមនុស្សមានសេចក្តីសុខ៕
© រក្សាសិទ្ធិដោយ thmeythmey.com