ពីនេះ ពីនោះ
តើ «សំណល់ឡជីវឧស្ម័ន» និង «ឡជីវឧស្ម័ន» មានន័យដូចម្ដេច?
× ពាក្យ «សំណល់ឡជីវឧស្ម័ន » និង «ឡជីវឧស្ម័ន» ជាពាក្យទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ ពាក្យនេះ ស្ថិតនៅក្នុងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ។
«សំណល់ឡជីវឧស្ម័ន» (Bioslurry)សំណល់ហូរចេញពីឡជីវឧស្ម័នដែលទទួលរងនូវការបំបែកធាតុ ក្នុងលក្ខខណ្ឌគ្មានអុកស៊ីសែន ហើយគ្មានក្លិនស្អុយ មិនទាក់ទាញសត្វល្អិត ដូចជាជីលាមកសត្វ ព្រោះគ្រាប់ស្មៅនិងសត្វល្អិតត្រូវបានសម្លាប់ក្នុងឡជីវឧស្ម័ន។
រីឯពាក្យ «ឡជីវឧស្ម័ន» (Biodigester) សំណង់មូលមួយប្រភេទសង់ពីឥដ្ឋតាន់និងបេតុងកប់ក្នុងដី ផ្ទុកដោយលាមកសត្វដែលអាចបង្កើតឧស្ម័នមេតានឬជីវឧស្ម័ន ហើយអាចបន្សល់នូវជីធម្មជាតិដ៏ល្អប្រសើរ។
ដកស្រង់ពីសទ្ទានុក្រមការប្រែប្រួលអាកា សធាតុ (Lexicon of Climate Change) ដែលបោះពុម្ពដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន (ឆ្នាំ២០១៧)៕
© រក្សាសិទ្ធិដោយ thmeythmey.com