កីឡាជាតិ
ជាតិ
គុន​ល្បុក្កតោ​៖ ស្នៀត​ទាំង​១២​នៃ​មេគុន​ជើង​
14, Jan 2018 , 10:19 pm        
រូបភាព
ដោយ:
​គុន​ល្បុក្កតោ​មាន​១២​ទ្វារ​ដោយ​ពី​ទ្វារ​ទី​១​ដល់​ទ្វារ​ទី​៨​អ្នក​ហាត់គុន​ត្រូវការ​សម្បទា​ដើម្បី​ការពារ​និង​វាយបក​សត្រូវ ខណៈ​ពី​ទ្វារ​ទី​៩​ដល់​ទ្វារ​ទី​១២​វាយ​ដោយ​ប្រើប្រាស់​អាវុធ​។ អាវុធ​ទៀតសោត​មាន​ពីរ​ប្រភេទ​គឺ​អាវុធ​គ្មាន​គ្រោះថ្នាក់ និង​មាន​គ្រោះថ្នាក់​។ ល្បុក្កតោ​ត្រូវបាន​បុព្វបុរស​ខ្មែរ​ប្រើប្រាស់​ដើម្បី​ការពារ​បូរណៈភាព​ទឹកដី​ពី​ការឈ្លានពាន​ពីស​ត្រូវ​។ ក្បាច់គុន​នេះ​ត្រូវបាន​ដូនតា​ខ្មែរ​ចារ​ឆ្លាក់​តាម​ជញ្ជាំង​ប្រាសាទបុរាណ ដើម្បី​ទុក​កេរ​ជា​តំណែល​ដល់​មនុស្ស​ជំនាន់​ក្រោយ និង​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​។



​គុន​ល្បុក្កតោ​មាន​រាប់រយ​រាប់ពាន់​ស្នៀត​។ តែ​ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​បាន​ដកស្រង់​ស្នៀត​មេគុន​ជើង​ពី​សៀវភៅ​គុន​ល្បុក្កតោ​ដែលជា​ស្នាដៃ​និពន្ធ​របស់លោក​ព្រឹទ្ធាចារ្យ សាន គីម​ស៊ាន ជូន​ទស្សនិកជន​ដែល​និយម​គាំទ្រ​ក្បាច់គុន​ដូនតា​ខ្មែរ​មួយ​នេះ​។ រាល់​ស្នៀត​នីមួយៗ​ទស្សនិកជន​អាចអនុវត្ត​បាន​តាមរ​យៈ​រូបភាព និង​ការណែនាំ​។

សូម​ទស្សនា​ស្នៀត​ទាំង​១២​នៃ​មេគុន​ជើង​ដូចខាងក្រោម​៖

























Tag:
 ល្បុក្កតោ​
  មេគុន​ជើង
© រក្សាសិទ្ធិដោយ thmeythmey.com