ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការធ្វើគងម្រាមដៃលើគ្នាអាចបន្ថយការឈឺចាប់បាន
× យោងទៅតាម The Guardian បានឲ្យដឹងថា ការដែលធ្វើគងម្រាមដៃដាក់លើគ្នាប្រហែលជាអាចបន្ថយការឈឺចាប់បាន។ ការសិក្សានេះបានមកពីដំណឹងថ្មីមួយដែលរកឃើញថា ការគងម្រាមដៃលើគ្នាអាចធ្វើឲ្យខួរក្បាលយល់ច្រឡំក្នុងការបង្ហាញ ឬធ្វើឲ្យមានអារម្មណ៍ក្តៅ និងត្រជាក់ ហើយករណីខ្លះក៏អាចបន្ថយការឈឺចាប់បានដែរ។
អ្នកដឹកនាំការសិក្សានេះបានប្រើឧបករណ៍ Thermal Grill Illusion ដើម្បីវាយតម្លៃទៅលើការឈឺចាប់នេះ។ នៅពេលអ្នកចូលរួមសិក្សាយកដៃប៉ះទៅនឹងឧបករណ៍នេះដោយមានអារម្មណ៍ត្រជាក់ហើយប្រែទៅជាក្តៅ វានឹងបង្កើតបានជាអារម្មណ៍ ត្រជាក់ក្តៅ ប៉ុន្តែមិនបង្កការខូចខាតដល់ស្បែកឡើយ។
អ្នកស្រាវជ្រាវបានប្រើប្រាស់អារម្មណ៍ក្តៅ និងត្រជាក់នេះដាក់ទៅលើម្រាមនាងដៃ ម្រាមកណ្តាល និងម្រាមចង្អុលដើម្បីបង្កើតជាលក្ខណៈនៃការឈឺចាប់បែបឆ្នៃប្រឌិត។ ការឈឺចាប់បែបនេះត្រូវបានកាត់បន្ថយលើមនុស្សមួយចំនួនដែលធ្វើកាយវិកាម្រាមដៃគងលើគ្នា។
យ៉ាងណាមិញ ការឈឺចាប់បែបឆ្នៃប្រឌិតបែបនេះមិនអាចប្រើប្រាស់ទៅលើជីវិតមនុស្សពិតប្រាកដ ជាពិសេសការឈឺចាប់បានឡើយ។ តើស្ត្រីដែលធ្វើម្រាមដៃគងលើគ្នាក្នុងពេលសម្រាលកូនអាចនឹងទទួលបានប្រយោជន៍បែបនេះដែឬទេ ឬតើនរណាម្នាក់ដែលដំដែកគោលចំម្រាមដៃនឹងអាចធូរស្រាលទៅវិញទេក្រោយពីធ្វើបែបនេះរួច? ប្រហែលជាមិនអាចឡើយ។ យើងមិនគួរណាយកម្រាមដៃគងលើគ្នាយូរពេកឡើយ។ ទស្សនៈមួយនេះស្តាប់ទៅគួរឲ្យចាប់អារម្មណ៍ដែរ ប៉ុន្តែការសិក្សានេះបានបង្ហាញថា ការឈឺចាប់អាចមានការប្រែប្រួលតាមរយៈកាយវិការរបស់រាងកាយផ្សេងៗពីគ្នា។
បើសិនជារឿងនេះត្រូវបានគេរកឃើញជាទៀងទាត់ និងមានលទ្ធផលល្អលើជីវិតពិតប្រាកដតាមរយៈការស្រាវជ្រាវកាន់តែច្រើននោះ វាប្រហែលជាអាចមានចំណុចខ្លាំងក្នុងការប្រើប្រាស់លើវិធីគ្រប់គ្រងការឈឺចាប់សម្រាប់ការថែទាំសុខភាពហើយ៕
ផ្ដល់សិទ្ធដោយ៖www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com