ពីនេះ ពីនោះ
ប្រុសៗ៖ទោះខ្លួនចាស់ ក៏នៅស្នេហ៍ក្មេង!
×
បទ ព្រហ្មគីតិ
-កាព្យខ្លីស្តីពីប្រុស បើសិនខុសសូមខន្តី
រឿងហ្នឹងខាងស្រីៗ គេបានស្តីមកហូរហែ។
-ប្រុសៗចិត្តនឹងណាស់ ទោះខ្លួនចាស់ក៏មិនប្រែ
ដល់ណាក៏នៅស្នេហ៍ ក្មេងៗដែរបើតាមដឹង។
-ខ្នងកោងកាន់ឈើច្រត់ ចិត្តមិនហត់នៅតែប្រឹង
ប៉ងពាល់ថ្ពាល់ច្រឡឹង ទោះបីដឹងប្រឹងមិនបាន។
-រៀបឫកខ្លះដូចស្ទាវ ស្ទុះស្ទាក់រាវរករួមប្រាណ
អស់ប្រាក់ដាក់ផ្ទះឡាន អស់ប៉ុន្មានក៏មិនស្តាយ។
-ខាងស្រីវ័យស្មើចៅ តាខ្លះហៅមកកៀកកាយ
ប៉ុន្មានក៏ហ៊ានចាយ មិនខ្វល់ខ្វាយកាយជាប់កម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com