ជាតិ
អត្ថបទពាណិជ្ជកម្ម
Triple Gem Assets Co.,Ltd. ប្រគល់​យូ​នី​ត “​ខុន​ដូ​បូ​ដាយ​ជូ រ៉េ​ស៊ី​ដិ​នស៍​” ដំណាក់​ល​កាល​ទី​១
14, Jan 2018 , 5:17 pm        
រូបភាព
ដោយ:
 ​ភ្នំពេញ​៖​ក្រុមហ៊ុន​អចលនទ្រព្យ​ជប៉ុន គ្រី​ដ គ្រុប នា​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៨​នេះ បាន​ប្រារព្វ​ពិធី​ប្រគល់​យូ​នី​ត “​ខុន​ដូ​បូ​ដាយ​ជូ រ៉េ​ស៊ី​ដិ​នស៍​” ដំណាក់​ល​កាល​ទី​១ ។ «​ខុន​ដូ​បូ​ដាយ​ជូ​» ជា​គម្រោង​ទី​១​របស់​ក្រុមហ៊ុន​ជប៉ុន​ក្នុងប្រទេស​កម្ពុជា ដែលមាន​ដៃគូ​សហការ​ក្នុងស្រុក​ជាមួយ “Triple Gem Assets Co.,Ltd. អតិថិជន​ចូល​មើល​នៅ​ទីតាំង​គម្រោង​ផ្ទាល់ ដោយ​បញ្ចប់​សំណង​តាម​ការគ្រោងទុក និង​ត្រួតពិនិត្យ​យូ​នី​តរបស់​ពួកគាត់ ហើយ​អតិថិជន​នឹង​ចូល​ស្នាក់នៅ​ចាប់ពី​ខែ​មិនា ឆ្នាំ​២០១៨​នេះ​តទៅ​។

​លោក Eguchi Takashi ជា​អគ្គនាយក​ក្រុមហ៊ុន Creed Asia (Cambodia)Co.,Ltd បាន​មានប្រសាសន៍ថា ខុន​ដូ​បូ​ដាយ​ជូ នេះ​បាន​ទាក់ទាញ​អារម្មណ៍​អតិថិជន​យ៉ាងខ្លាំង ដោយ​ស្ថិតនៅ​ទីតាំង​ដែលមាន​ជាង​២០០​យូ​នី​ត (​បន្ទប់​) ដោយមាន​យើង​បាន​លក់​ជាង​៩០​ភាគរយ នៃ​បន្ទប់​ក្នុង​អគារ​ទាំង​២​។ 

​លោក​អគ្គនាយក​ក្រុមហ៊ុន​ថា ខុន​ដូ​បូ​ដាយ​ជូ ផ្តល់ជូន​លោកអ្នក​នូវ​តុល្យភាព​ក្រប​កដោយ​គុណភាព នៃ​ការរស់នៅ ជាមួយនឹង​ទេសភាព​សួនច្បារ​ទាន់សម័យ​។ ដោយ​កំណើន​នៃ​ការអភិវឌ្ឍ​ទីក្រុង​មាន​ភាព​ឆាប់រហ័ស ចាប់ពី​កណ្តាល​ក្រុង​ទៅកាន់​ភាព​ខាងលិច​នៃ​ក្រុងភ្នំពេញ ខណៈ​តម្រូវការ​លំនៅដ្ឋាន​សម្រាប់​ប្រជាជន​នៅ​តំបន់​ក្បែរ​ខុន​ដូ​បូ​ដាយ​ជូ ក៏មាន​កំណើន​ទៀត​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com