ជាតិ
អគ្គិភ័យ​កើតឡើង​នៅ​ម្តុំ​ផ្សារ​ចាស់ បណ្តាល​ឲ្យ​ឆេះ​មុខ និង​ដងខ្លួន​ក្មេងប្រុស​២​នាក់​
15, Jan 2018 , 3:48 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អគ្គិភ័យ បាន​ឆាបឆេះ​អគារ​មួយ ម្តុំ​សា​លក​វិទ្យាល័យ​ន័​រ​តុ​ន​ចាស់ ដែល​ស្ថិតក្នុងសង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ​។ ឧបទ្ទវ​ហេតុនេះ បណ្តាល​ឲ្យ​ក្មេងប្រុស​ពីរ​នាក់ រងរបួស​ដោយ​ឆេះ​មុខ​និង​ខ្នង​របស់​ពួកគេ​។



​យុ​ជន​ម្នាក់​ដែល​ស្ថិតក្នុង​ហេតុការណ៍​នេះ ប្រាប់ថា ក្មេងប្រុស​ទាំងពីរ​នោះ ត្រូវបាន​ប្រជា​ការពារ​ជួយសង្គ្រោះ​ទាន់ពេលវេលា ហើយ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។

​អាជ្ញាធរ ដែល​ចុះ​ទៅដល់​ទីនោះ បាន​បញ្ជាក់ថា ពេលនេះ សមត្ថកិច្ច និង​ប្រជា​ការពារ បាន​ញាប់ដៃ​ញាប់ជើង ដើម្បី​ជួយសង្គ្រោះ​ក្មេងប្រុស​ទាំងពីរ និង​ទប់ស្កាត់​អគ្គិភ័យ កុំ​ឲ្យ​រីក​រាលដាល​ទៅ​អគារ​ផ្សេងទៀត​៕


Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com