អត្ថបទពាណិជ្ជកម្ម
កិច្ចប្រជុំ​មេដឹកនាំ​ប្រធាន​នាយក​ប្រតិបត្តិ​វ័យក្មេង នឹងធ្វើ​ឡើងជា​លើកដំបូង​នៅ​ប្រទេស​កម្ពុជា​
15, Jan 2018 , 4:38 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖  កាលពីពេល​ថ្មីៗ​នេះ នៅ​សណ្ឋាគារ​សុខា បានធ្វើ​កិច្ចប្រជុំ​មេដឹកនាំ​ប្រធាន​នាយក​ប្រតិបត្តិ​វ័យក្មេង ដែល​ប្រទេស​កម្ពុជា​ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង ដែល​មិន​ធ្លាប់មាន​ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​អាជីវកម្ម​វ័យក្មេង​។
 
​ក្នុងឱកាស​កិច្ចប្រជុំ​ដោយមាន​ការចូលរួម​ពី​បណ្តាល​ប្រធាន​នាយក​ប្រតិបត្តិ​ប្រហែលជា​៥០​នាក់ នៃ​ក្រុមហ៊ុន​ដែល​រកចំណូលបាន​លើសពី​១៣​លាន​ដុល្លារ ជា​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ពី​ប្រទេស​ផ្សេងៗ​គ្នា រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ​។



​គួរបញ្ជាក់​ផងដែរ​ថា លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ត្រូវបាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ប្រធាន​នាយក​ប្រតិបត្តិ​វ័យក្មេង​ដំបូង​គេ​នៅ​កម្ពុជា​នេះ​។
 
​លោក Fred Mouaward ជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Synergia One Group របស់​ក្រុមហ៊ុន​ជាច្រើន ដែល​កំពុង​ប្រតិបត្តិការ​ក្នុងប្រទេស​ចំនួន​១២ នៅតាម​ឧស្សាហកម្ម​ជាច្រើន​រួមបញ្ចូល​ការលក់​ត្បូង និង​គ្រឿងអលង្ការ​មានតម្លៃ ការផលិត​ពេជ្រ ការផលិត​នាឡិកា និង​ផលិតផល​ជាច្រើន​ទៀត​។
 
​លោក Pascal Gerken ជា​ប្រធាន​ក្រុមហ៊ុន​អេកូ​កាបូន និង​ក្រា​ហ្វិ​ច​ឈានមុខ​គេ បាន​ចូលរួម​ក្នុង​វិថី​ដឹកនាំ ដើម្បី​ចាប់ផ្តើម​បង្កើត​អង្គការ​ប្រធាន​នាយក​ប្រតិបត្តិ​វ័យក្មេង (YPO) ដែល​នឹងមាន​ជំពូក​នានា​នៅ​កម្ពុជា​។ លោក ស៊ឹម ឬ​ទ្ធី ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​SIM BROTHERS PLC. និង​ជា​សមាជិក​របស់​YPO ថែមទាំង​ជា​ស្ថាបនិក​របស់ YPO Cambodia Chapter បាន​លើកឡើងថា​៖ YPO​បាន​ពង្រីក​សក្តានុពល​សមាជិក​របស់ខ្លួន​ប្រមាណ​ជាង​២៥០០០​នាក់ នៅក្នុង​១៣០​ប្រទេស​រួមមាន​ឧស្សាហកម្ម និង​អាជីវកម្ម​ជាច្រើន​ប្រភេទ​ផ្សេងទៀត សរុបមក​ក្រុមហ៊ុន​ដែលជា​សមាជិក YPO​មាន​បុគ្គលិក​បម្រើការ​ងារ​រហូត​ដល់​១៦​លាន​នាក់ និង​បង្កើត​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ចំនួន​៦​ពាន់​លាន​ដុល្លារ​។


  
​លោក Fred Mouaward បាន​ឲ្យ​ដឹងថា​៖ YPO គឺជា​វេទិកា​សកល​សម្រាប់​ប្រធាន​នាយក​ប្រតិបត្តិ​ដើម្បី​ចូលរួម​សិក្សា​ស្វែងយល់ និង​ទទួលបាន​ភាព​រីកចម្រើន​ទាំងអស់គ្នា​។ សមាជិក​របស់ YPO ចាប់យក​ចំណេះដឹង​ឥទ្ធិពល និង​ការទុកចិត្ត​របស់​មេដឹកនាំ​ជំនួញ​ដែលមាន​ឥទ្ធិពល​បំផុត ប្រកបដោយ​ភាព​ច្នៃប្រឌិត​បំផុត​ក្នុង​ពិភពលោក ដើម្បី​ជំរុញ​ឥទ្ធិពល​អាជីវកម្ម​ផ្ទាល់ខ្លួន ក្រុមគ្រួសារ និង​សហគមន៍​។ យើង​មាន​ក្តីរំភើប​រីករាយ​ណាស់​ដែល​បានមក​ទស្សនា​ទីក្រុង​ភ្នំពេញ និង​ធ្វើ​ការណែនាំ​អំពី YPO ចំពោះ​ប្រទេស​កម្ពុជា គឺជា​ប្រទេស​សេដ្ឋកិច្ច​មួយ​កំពុង​រីកចម្រើន​នៅ​អាស៊ី​អាគេ្នយ៍ ហើយ​យើង​ជឿជាក់ថា ប្រធាន និង​សហគ្រិន​វ័យក្មេង​កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ក្នុងការ​ចូលរួម​បេសកម្ម​របស់ YPO​ដែល​នឹង​ក្លាយទៅជា​ថ្នាក់ដឹកនាំ​ល្អប្រសើរ​ជាង​មុនពេល​មួយជីវិត​តាមរយៈ​ការផ្លាស់ប្តូរ​ចំណេះដឹង និង​គំនិត​លើក​នេះ​៕



(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com