ជាតិ
​ប៉ូលិស​៖ កុមារី​អាយុ​៧​ឆ្នាំ ស្លាប់ ដោយសារ​យក​ការចង ក ធ្វើជា​ល្បែង​លេង​
15, Jan 2018 , 7:39 pm        
រូបភាព
ដោយ:
​កុមារី​អាយុ​៧​ឆ្នាំ​ម្នាក់ បាន​ស្លាប់​ដោយសារ​ការយក​ខ្សែ​មក​ចងក ក្នុង​គ្រា​ដែល​កំពុង​លេង​បាយឡុកបាយឡ ជាមួយ​មិត្តភក្តិ​ចំនួន​២​នាក់​ផ្សេងទៀត​។ ករណី​កើតហេតុ​ស្ថិតនៅក្នុង​ដី​សម្បទាន​សង្គមកិច្ច ក្នុង​ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​



​អធិការនគរបាល​ស្រុក​ស្ទឹងហាវ​លោក រស់ កី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ដើមចម​នៃ​ការស្លាប់​នេះ ដោយសារ​កុមារី​រងគ្រោះ បាន​យក​ខ្សែ​ទៅ​ចង​ព្យួរ​នឹង​ជញ្ជាំង ហើយ​យក ក លោ​លេង ស្រាប់តែ​ជ្រុល​ភ្លាត់ ក៏​បណ្ដាល​ឲ្យ​បាត់បង់​ជីវិតតែម្ដង កាលពី​ថ្ងៃទី​១៤ ខែមករា​។

​បើតាម​លោក រស់ កី កុមារី​រងគ្រោះ​ខាងលើ មាន​ឪពុកម្ដាយ​ជា កម្មករសំណង់ ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com