កីឡាអន្តរជាតិ
អន្តរជាតិ
Ryan Giggs ​ក្លាយជាគ្រូបង្វឹក​ជម្រើសជាតិវេលស៍ផ្លូវការ
15, Jan 2018 , 10:25 pm        
រូបភាព
Ryan Giggs កាលនៅជាជំនួយការលោក Louis Van Gaal នៅ Manchester United
Ryan Giggs កាលនៅជាជំនួយការលោក Louis Van Gaal នៅ Manchester United
 Ryan Giggs អតីតខ្សែបម្រើស្លាបក្លិប Manchester United បាន​​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វែេលស៍ ជំនួស​តំណែង​លោក Chris Coleman ផ្លូវការនា​ថ្ងៃចន្ទ ទី១៥ ខែមករានេះ​ ជាមួយកិច្ច​សន្យា​រយៈពេល​៤​ឆ្នាំ​។




វីរបុរសក្លិប​បិសាច​ក្រហម Manchester United រូបនេះ គឺជា​បេក្ខជន​ម្នាក់ ក្នុងចំណោម ៤ នាក់​ផ្សេងទៀត រួមមាន​មិត្ត​រួម​ជាតិ Craig Bellamy, Mark Bowen និង Osain Roberts ជា​ជំនួយការ​ប​ច្ចប្ប​ន្ន ដើម្បី​បន្ត​តំណែង ពី​លោក Chris Coleman ដែល​ចាក​ចេញទៅ​ដឹកនាំ Sunderland​។​

Ryan Giggs វ័យ៤៤​ឆ្នាំដែលជា​​អតីត​សមាជិក​ជម្រើសជាតិ​វេលស៍ ផងដែរនោះ មាន​បេសកកម្ម​​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​របស់ខ្លួនប្រជែង ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ Eruo ឆ្នាំ ២០២០​។​
 
ការសម្រេច​តែងតាំង​អ្នកចាត់ការ​ថ្មី​ភ្លាមៗ​នេះ ព្រោះ សហព័ន្ធកីឡាបាល់ទាត់វេលស៍ (FAW) មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​យូរ ខណៈ​វែ​លស៍​ត្រូវមាន​ភារកិច្ច​មួយ​ទៀត ក្នុង​ពានរង្វាន់ UEFA Nations League ដែល​នឹងត្រូវ​ចាប់ឆ្នោត​ចាប់​ពូ​ល ក្នុងប្រទេស​ស្វី​ស នា​ថ្ងៃទី ២៤ ខែមករា​ខាងមុខនេះ​៕


Tag:
 បាល់ទាត់​
  Ryan Giggs
  វែ​លស៍​
  FAW
© រក្សាសិទ្ធិដោយ thmeythmey.com