អត្ថបទពាណិជ្ជកម្ម
​កីឡាករ​កម្ពុជា ថៃ ឡាវ នឹង​ប្រជែង​គ្នា​ក្នុង​កម្មវិធី «​ជើងឯក​ប្រដាល់​លេខ​១ គូ​បូ​តា​» នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​
15, Jan 2018 , 5:10 pm        
រូបភាព
​ដោយមាន​ការគាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​ទស្សនិកជន ជាតិ និង​អន្តរជាតិ​លើ​កម្មវិធី “​គូ​បូ​តា ធ្វើ​ឲ្យ​ការងារ​កសិកម្ម​ប្រសើរឡើង នាំមក​ជូន ជើងឯក​ប្រដាល់​លេខ ១ គូ​បូ​តា​” កាលពី​ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៨ ក្រុមហ៊ុន គូ​បូ​តា បានរៀបចំ​សន្និសីទកាសែត​មួយ​នៅ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន ក្រោម​អធិបតីភាព​របស់​អ្នកតំណាង​ក្រុមហ៊ុន គូ​បូ​តា សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និង​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​បាយ័ន ដើម្បី​ប្រកាស​ពី​ការឧបត្ថម្ភ​ទាំងស្រុង​របស់ខ្លួន​ក្នុង​កម្មវិធី​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ “​គូ​បូ​តា ធ្វើ​ឲ្យ​ការងារ​កសិកម្ម​ប្រសើរឡើង នាំមក​ជូន ជើងឯក​ប្រដាល់​លេខ ១ គូ​បូ​តា​”​។

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​កិច្ចសហការ​ដ៏​ស្អិតរ​មួ​ត​ជា​បន្តបន្ទាប់​រវាង​ក្រុមហ៊ុន គូ​បូ​តា សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និង​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​បាយ័ន បាន​នាំមក​ជូន​នូវ​កំពូល​កីឡាករ​ជើង​ខ្លាំង ខ្មែរ​-​ថៃ​-​ឡាវ ចំនួន ៨ រូប ដើម្បី​ធ្វើការ​ប្រកួត​ដ៏​ស្វិតស្វាញ​ដណ្តើម​ខ្សែក្រវាត់​ក្នុង​កម្មវិធី “​គូ​បូ​តា ធ្វើ​ឲ្យ​ការងារ​កសិកម្ម​ប្រសើរឡើង នាំមក​ជូន ជើងឯក​ប្រដាល់​លេខ ១ គូ​បូ​តា​”​។



​អ្នក​សេ្ន​ហា​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ទាំងអស់​អាច​ទស្សនា​ការប្រកួត​នេះ​នៅ​រៀងរាល់ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង ៧ យប់ ដល់​ម៉ោង ៩ យប់ នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ ឬ​អាច​ទស្សនា​តាមរយៈ​ការផ្សាយ​ផ្ទាល់​ពី​ស្ថានីយ​ទូរទស្សន៍ប៉ុស្តិ៍​បាយ័ន​។ កំពូល​កីឡាករ ខ្មែរ​-​ថៃ​-​ឡាវ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ទាំង ៨ រូប​រួមមាន​៖ ពេជ្រ ម្ទេសខ្មាំង (​ខ្មែរ​) សុខ ធី [​កា​កា​] (​ខ្មែរ​) ឡុង ជិន (​ខ្មែរ​) ចាន់ ស៊ី​ណាត (​ខ្មែរ​) រឿន​ថៃ ដាប​ផុង (​ថៃ​) ប៊​កបាន លុក​មឿង​ពិ​ច (​ថៃ​) ក្រូ​ពិ​ច ស៊ិត ចា​ឆាត (​ថៃ​) និង ថា​ណាប់​ពិ​ច យា​ម៉ា​មួយ​ថៃ (​ឡាវ​)​។ 



​សន្និសីទ​សារព័ត៌មាន​នេះ​ក៏មាន​ការ​ថ្លែង​សុន្ទរកថា​ពី​អ្នកតំណាង​ក្រុមហ៊ុន គូ​បូ​តា ស្ថានីយទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន និង​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ផងដែរ​។ លោក ឆា​លឺ​ម​ឆៃ គី​ទី​ប៊ុនតន អ្នកគ្រប់គ្រង​របស់​ក្រុមហ៊ុន គូ​បូ​តា បាន​មានប្រសាសន៍ថា ”​គោលបំណង​សំខាន់​ដែល​យើង​បាន​បន្ត​ឧបត្ថម្ភ​ទាំងស្រុង​លើ​កម្មវិធី​ប្រដាល់​នេះ​អស់​រយៈពេល ៥ ឆ្នាំ​ជាប់ៗ​គ្នា​គឺ​ដើម្បី​លើកស្ទួយ​ដល់​ក្បាច់គុន​បុរាណ​ខ្មែរ​ឲ្យ​កាន់​តែមាន​ភាពល្បីល្បាញ​បំផុត​សម្រាប់​ប្រជាជន​កម្ពុជា ជាពិសេស​កសិករ និង​អ្នក​ស្នេហា​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ទាំងអស់​។ កីឡាករ​ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម​ទាំងនេះ​នឹងធ្វើ​ការប្រកួត​យ៉ាង​ស្វិតស្វាញ ក្តៅគគុក និង​កាន់តែ​អស្ចារ្យ​ដើម្បី​បំពេញ​នូវ​ការទទូច​ចង់បាន​របស់​អ្នកគាំទ្រ​ទាំងអស់​។ លើសពីនេះទៅទៀត យើង​ក៏មាន​គោលបំណង​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកជំនាន់ក្រោយ​ឲ្យ​បន្តវេន ក៏ដូចជា​ថែរក្សា​ក្បាច់គុន​បុរាណ​ខ្មែរ​ដ៏​មានតម្លៃ​មួយ​នេះ​ផងដែរ​។​



“​គូ​បូ​តា បានទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​កសិករ​កម្ពុជារ​ហូត​បាន​ក្លាយជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​វិស័យ​គ្រឿងចក្រ​កសិកម្ម​នៅ​កម្ពុជា​។ យើង​តែងតែ​ស្វែងរក​នូវ​អ្វីដែល​ថ្មី​សម្រាប់​គ្រឿងចក្រ​កសិកម្ម​ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​ក​សិ​ករ​ដែល​ចាត់ទុកថា​ជាការ​ថ្លែង​អំណរ​អរគុណ ក៏ដូចជា​ការផ្តល់​រង្វាន់​ដល់​អតិថិជន​របស់​យើង​បន្ថែម​ពីលើ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​សេវាកម្ម​ទាន់​ចិត្ត​នៅ​ទូទាំងប្រទេស​។ យើង​ជឿជាក់ថា​កម្មវិធី​ប្រដាល់​នេះ​នឹង​អាច​បម្រើ​អារម្មណ៍​ក៏ដូចជា​ទទួលបាន​ការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ប្រជាជន​កម្ពុជា​ជាក់​ជាមិនខាន​”​។ នេះ​បើតាម​ការលើកឡើង​រប​ស់ លោក ពេជ្រ អំបូ​ពង្ស អ្នកគ្រប់គ្រង​របស់​ក្រុមហ៊ុន គូ​បូ​តា​។​



​សូម​ទស្សនិកជន​អ្នក​ស្នេហា​វិស័យ​កីឡាប្រដាល់​ទាំងអស់​កុំ​ខកខាន​ក្នុងការ​ទស្សនាការ​ប្រកួត​ដ៏​កក្រើក​នេះ​ឲ្យ​សោះ និង​ចូលរួម​គាំទ្រ​កីឡាករ​ដែល​អ្នក​ពេញចិត្ត​ក្នុង​កម្មវិធី “​គូ​បូ​តា ធ្វើ​ឲ្យ​ការងារ​កសិកម្ម​ប្រសើរឡើង នាំមក​ជូន ជើងឯក​ប្រដាល់​លេខ ១ គូ​បូ​តា​” ហើយ​រង់​ចាំមើល​ទាំងអស់គ្នា​ថា​តើ​កីឡាករ​រូប​ណា​នឹង​អាច​ក្លាយជា​ម្ចាស់​ជ័យលាភី​ជើងឯក​សម្រាប់​ការប្រកួត​ដ៏​ក្តៅគគុក​នេះ​។ វត្តមាន​របស់លោក​អ្នក​ក្នុង​កម្មវិធី​ប្រដាល់​នេះ​គឺជា​ការបង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​ធំធេង និង​មានតម្លៃ​បំផុត​ចំពោះ​កីឡាប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​យើង​។​

( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com