កីឡាអន្តរជាតិ
អន្តរជាតិ
Cyrille Regis អតីតខ្សែប្រយុទ្ធ West Brom ស្លាប់ក្នុងវ័យ ៥៩ឆ្នាំ
× Cyrille Regis អតីតខ្សែប្រយុទ្ធ West Bromwich Albion និងក្រុមកីឡាបាល់ទាត់ជម្រើសជាតិអង់គ្លេសបានស្លាប់នៅអាយុ ៥៩ ឆ្នាំ។ នេះបើតាមការផ្សាយរបស់ BBC។
Regis ធ្លាប់បង្ហាញខ្លួនឲ្យក្រុមរហស្សនាម Baggies ចំនួន ២៩៧ប្រកួត ស៊ុតបញ្ចូលទី ១១២គ្រាប់ មុនផ្លាស់ទៅចូលរួមជាមួយ Coventry City នៅឆ្នាំ ១៩៨៤ ក្នុងតម្លៃ ២៥ម៉ឺនផោន ប្រមាណ ៣៤ម៉ឺនដុល្លារអាមេរិក។ លោក ក៏ធ្លាប់លេងឲ្យជម្រើសជាតិអង់គ្លេសបាន ២៧៤ប្រកួតដែរ និងរកគ្រាប់បាល់បាន ៦២គ្រាប់ មុនពេលចូលនិវត្តន៍ ក្នុងខែតុលា ឆ្នាំ១៩៩៦។
ក្នុងវិស័យកីឡាបាល់ទាត់ Regis គឺជាអ្នកត្រួសត្រាយផ្លូវសម្រាប់កីឡាករបាល់ទាត់ស្បែកខ្មៅ។
កាលពីលោកលេងជាមួយ Laurie Cunningham និង Brendon Batson នៅកីឡដ្ឋាន The Hawthorns របស់ West Brom។
អ្នកទាំង៣ (Regis, Cunningham និង Batson) ត្រូវបានគេឲ្យរហស្សនាមថា The Trio នាអំឡុងពេលនោះ ប៉ុន្តេក៏ត្រូវបានអ្នកគាំទ្ររើសអើងជាតិសាសន៍នៅចុងទសវត្សរ៍ឆ្នាំ ១៩៧០ ដែរ៕
Tag:
បាល់ទាត់
West Brom
Cyrille Regis
ស្លាប់
© រក្សាសិទ្ធិដោយ thmeythmey.com