អត្ថបទពាណិជ្ជកម្ម
អ៊ែ​ម​មឺ​រឹត​ជំ​រុញអោយ​អ្នកដំណើរ កាន់តែ​រីករាយ​ជាមួយ​ទីក្រុង​ឌូ​បៃ នៅ​សិសិររដូវ​នេះ ជាមួយ​កម្មវិធី​ពិសេស “My Emirates Pass”
16, Jan 2018 , 2:27 pm        
រូបភាព
​អ៊ែ​ម​មឺ​រឹត​កំពុង​ពន្យា​ពេល​កម្មវិធី​ពេញ និយម My Emirates Pass ដល់​អតិថិជន​ដែល​មកលេង​ទីក្រុង​ឌូ​បៃ នៅ​សិសិររដូវ​នេះ​។ កម្មវិធី​នេះ​ផ្តល់ ជូន​ដល់​អតិថិជន​អ៊ែ​ម​មឺ​រឹត នូវ​ការ​បញ្ចុះតម្លៃ​ពិសេសៗ នៅ​ទូទាំង​ទីក្រុង​ឌូ​បៃ ដោយ​ប្រែក្លាយ ប័ណ្ណ​ឡើង​យន្តហោះ​របស់​អ៊ែ​ម​មឺ​រឹត (Emirates Boarding Pass) ទៅជា​បណ្ណ​សមាជិក​ពិសេស​។

​អ្នក​ហោះហើរ​ទៅកាន់ ឬ​ឆ្លងកាត់​ទីក្រុង​ឌូ​បៃ ចន្លោះ​ថ្ងៃទី​១​ខែមករា និង​៣១​ខែ​មិនា ឆ្នាំ​២០១៨ អាច ទទួលបាន​អត្ថប្រយោជន៍​ពី​កម្មវិធី​ពិសេស​ស​នានា នៅ​ទីតាំង​ប្រជុំជន​ល្បីៗ​នៅ​ទីក្រុង​ឌូ​បៃ ដោយ​គ្រាន់ តែ​បង្ហាញ​ប័ណ្ណ​ឡើង​យន្តហោះ​របស់​អ៊ែ​ម​មឺ​រឹត និង​ឯកសារ​សំគាល់ អត្តសញ្ញាណ ដែលមាន សុពលភាព​។ តម្លៃ​ពិសេស​ពី​ទីក្រុង​ភ្នំពេញ ទៅកាន់​ទីក្រុង​ឌូ​បៃ នៅ​សិសិររដូវ​នេះ ចាប់ផ្តើម​ពី ៥២៣ ដុល្លារ ។​
 
My Emirates Pass ក៏បាន​ពង្រីក​កម្មវិធី​ជាមួយ​ដៃគូ​បន្ថែម ដូច្នេះ​ឥឡូវនេះ អតិថិជន​អាច​ទទួលបាន ការបញ្ចុះ​តម្លៃ​ពិសេសៗ នៅតាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ក្នុង​សណ្ឋាគារ​លំដាប់​ពិភពលោក ជាង​២៥០​កន្លែង នៅ​ទីក្រុង​ឌូ​បៃ​។ កម្មវិធី​ពិសេស​ទាំងនេះ​ក៏​អាច​ប្រើ​សម្រាប់​សកម្មភាព​លំហែ​នានា រួម​មានការ​ទស្សនាកា​រ​ប្រកួត​ជើងឯក​កូន​ហ្គោល ឧទ្យាន​កម្សាន្ត​រំភើបៗ ឬក៏​ស្ប៉ា​បែប​ប្រណីតៗ ទូទាំង ទីក្រុង​។

​បើតាម​លោក Abdulla Adnan  អ្នកគ្រប់គ្រង​ក្រុមហ៊ុន​អាកាសចរ​អ៊ែ​ម​មឺ​រឹត នៅ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖  «​ឌូ​បៃ ជាទី​ក្រុង​រស់​រវើក​ជាង​គេ​មួយ​នៅលើ​ពិភពលោក ដោយសារ បទពិសោធន៍​ជាច្រើន​ដែល​តម្រូវ​ចិត្ត មនុស្ស​គ្រប់គ្នា ហើយ​នាំ​ចិត្ត​ទេសចរ​ឱ្យមក​ទីក្រុង​នេះ​ម្តង​ហើយ​ម្តង ទៀត​។ ឆ្នាំនេះ យើង​បង្កើន​ចំនួន ដៃគូ​បាន​ទ្វេគុណ នៅក្នុង​កម្មវិធី My Emirates Pass ដើម្បី​ផ្តល់ជូន ដល់​អ្នកដំណើរ​មកពី​ប្រទេស​កម្ពុជា ដែល​ចូលចិត្ត​សាកល្បង​បទពិសោធន​ថ្មីៗ នូវ​ជម្រើស​កាន់តែច្រើន និង​គុណ​តម្លៃ​កាន់តែ​ប្រសើរ ពេល​ពួកគាត់​មកលេង​ទីនេះ​។ មិន​ថា លោកអ្នក​មកលេង​ទីក្រុង​នេះ លើកដំបូង ឬ​ត្រឡប់​មកលេង​វិញ​ទេ គឺមាន​របស់​ប្លែកៗ​ភ្នែក រហូត​។​»

​ជាមួយ​សីតុណ្ហភាព​នៅ​ស្ថេ​រ​ចន្លោះ​២៥ និង​២៥​អង្សារ ក្នុង​ខែរងារ ទីក្រុង​ឌូ​បៃ​ជាទី​តាំង​ដ៏​សុខដុម សម្រាប់​ទេសចរ​។ ពន្លឺ​ថ្ងៃ​ពេញ​មួយឆ្នាំ ឥ​វ៉ាន់​សម្រាប់​ដើរ​ទិញ  និង​ភោជនីយដ្ឋាន​លំដាប់​ពិភពលោក ឆ្នេរ​គួរឱ្យ​គយគន់ និង​អាគារ​ស្កឹមស្កៃ នាំមក​នូវ​អារម្មណ៍​ពិសេស​ដល់​គ្រួសារ​ទាំងមូល​។ ទេស​ចរមក លេង​ទីក្រុង​ឌូ​បៃ​អាច​ប្រើ My Emirates Pass ដើម្បី​ទស្សនា​ទីតាំង​ដែល​ខានមិនបាន​ប្រចាំ​ទីក្រុង​ដូចជា Global Village ដែលជា​ឧទ្យាន​បុណ្យ និង​ជាទី​តាំង​ទិញ​ឥ​វ៉ាន់​ចម្រុះ​វប្បធម៌ ក៏ដូចជា​ឧទ្យាន​កម្សាន្ត Wild Wadi Waterpark និង IMG World of Adventures​។​



​ព្រលាន​កណ្តាល​របស់​អ៊ែ​ម​មឺ​រឹត​នៅ​ទីក្រុង​ឌូ​បៃ ផ្តល់ជូន​តំណ​ភ្ជាប់​ត្រង់ ទៅកាន់​ទីក្រុង​ជាង​១៥០ នៅ ជាង​៨0​ប្រទេស​។ ក្រុមហ៊ុន​អាកាសចរណ៍ មាន​បម្រើសេវា​លើ​យន្តហោះ​ពី ក្រុម​បាហុនិកា​ចំរុះ​ជាតិ​សាសន៍ (international cabin crew) ដែល មកពី​១៣៥ ប្រទេស ហើយ​ចេះ​និយាយ​ជាង​៦០​ភាសា​។ ដោយមាន​កៅអី​ថ្នាក់ អាជីវកម្ម​ទម្រេត​រាប់​ស្មើ​ដូច​គ្រែ អេក្រង់​របស់​ក្នុង​ថ្នាក់​សន្សំសំចៃ​មាន​ទំហំ​ធំជាងគេ​នៅលើ​ពិភពលោក ដល់​ទៅ ១៣.៣​អ៊ី​ញ និង​មាន​៣០០០​ប៉ុស្តិ៍ ដែល​អាច​កម្សាន្ត​តាម​តម្រូវការ ប្រើ​ប្រព័ន្ធ​កម្សាន្ត​ក្នុង យន្តហោះ ដែល​ជាប់ ជ័យលាភី គឺ ice Digital Widescreen​ផ្តល់ជូន​នូវ​ផលិតផល និង​គុណ​តម្លៃ​សក្តិសម​នឹង​ការចំណាយ​។​

​អ្នក​ដែល​ធ្វើដំណើរ​ដោយមាន​ក្មេងៗ​មក​តាម អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការផ្តល់ជូន​ជា​លក្ខណៈ គ្រួសារ​ទ្រង់ទ្រាយ​ធំ​ពី​ការហោះហើរ​អាទិភាព នៅ​គ្រប់​ព្រលានយន្តហោះ​ទាំងអស់ ដោយមាន​អាហារ ពិសេសៗ​សម្រាប់​កុមារ ការកម្សាន្ត​រៀបចំ​សម្រាប់តែ​ក្មេង​លើ​ប្រព័ន្ធ​ice និង​គ្រឿង​លេង​ពិសេសៗ និង កា​តាប​សកម្មភាព​លើ​យន្តហោះ Lonely Planet Kids​។ អ៊ែ​ម​មឺ​រឹត ជា​ក្រុមហ៊ុន​អាកាសចរណ៍​តែមួយគត់ ដែល​ប្រើប្រាស់​សុទ្ធតែ​យន្តហោះ​ខ្នាត​ធំ​ដូចជា Airbus A380 និង Boeing 777 ដែល​លើកកម្ពស់ បទពិសោធន៍​បន្ថែមទៀត​ដល់​អ្នកដំណើរ លើ​យន្តហោះ តាមរយៈ​យន្តហោះ​ខ្នាត​ធំ​ដែល​ទំនើប ដោយ​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ​គេ និង​ចំណុះ​ធំ​ទូលាយ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​អ៊ែ​ម​មឺ​រឹត  រួមទាំង​វិធី​កក់​ជើងហោះហើរ និង​បញ្ជី​លក្ខ​ណ្ឌ និង​លក្ខន្តិកៈ ទាំងមូល​សម្រាប់​កម្មវិធី​ពិសេស​នេះ សូម​ចូលទៅ​កាន់ https://www.emirates.com/myemiratespass/ ។​

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com