ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទារកដែលគេងថ្ងៃជាគន្លឹះបង្កើនភាពចងចាំ និងរៀនសូត្ររបស់គេ
× យោងទៅតាមសេចក្តីរាយការណ៍ពី BBC News បានឲ្យដឹងថា គន្លឹះដើម្បីរៀនសូត្រ និងការចងចាំតាំងពីនៅក្មេងគឺជាការគេងថ្ងៃ។ អ្នកវិទ្យាសាស្ត្របានចាប់អារម្មណ៍ទៅលើសមត្ថភាពរបស់ក្មេងក្នុងការចងចាំ និងរាលព្រឹត្តិការណ៍នានា។
ពួកគេបានធ្វើការសិក្សាមួយដែលមានក្មេងចូលរួមប្រមាន២១៦នាក់ ដើម្បីចង់ដឹងថា ការគេងថ្ងៃរបស់ពួកគេមានអ្វីជះឥទ្ធិពលទៅលើការចងចាំរបស់ពួកគេទៅលើសកម្មភាពថ្មីៗដែរឬអត់។ ដំបូងឡើយទារកទាំងនោះបានមើលនូវការសំដែងរបស់តុក្តតាដែលបង្កើតឡើងដោយអ្នកស្រាវជ្រាវ ដូចជា ការអុករលាក និងលើកដៃឡើងចុះ ហើយក៏បានដាក់វាទៅទុកកន្លែងដើមវិញ។ ក្មេងទាំងនោះមានពាក់កណ្តាលបានគេងថ្ងៃរយៈពេលខ្លី និងពាក់កណ្តាលទៀតមិនបានគេងឡើយ។
ក្មេងដែលគេងថ្ងៃគឺអាចចងចងាំសកម្មភាពកាន់តែច្រើននៅពេលពួកគេលេងជាមួយតុក្កតានៅរយៈពេលបួនម៉ោងក្រោយ។ រឿងនេះកើតឡើងពិតនៅពេលទារកត្រូវបានធ្វើតេស្ត ២៤ម៉ោងក្រោយពីបានមើលការសំដែងរបស់តុក្កតា។ រឿងនេះប្រហែលជាអាចឲ្យដឹងថា ការគេងថ្ងៃរយៈពេលខ្លីក្រោយពីសកម្មភាព ឬព្រឹត្តិការណ៍ថ្មីមួយ អាចជួយជម្រុញដល់ការចងចាំដ៏ល្អរបស់ពួកគេបាន។
អ្នកស្រាវជ្រាវបានប៉ាន់ស្មានថា ការគេងប្រហែលជាជួយពង្រឹងដល់ឥទ្ធិពលនៃការចងចាំថ្មីៗព្រោះវាត្រូវបានរក្សាទុកនៅក្នុងតំបន់ Hippocampus ជាកន្លែងមួយរបស់ខួរក្បាលដែលជាប់ទាក់ទងនឹងការចងចាំរយៈពេលវែង។ ការសិក្សាបានណែនាំថា ការគេងថ្ងៃគឺជារឿងសំខាន់សម្រាប់ការចងចាំរបស់ទារក។ ខណៈពេលដែលការគេងគឺជារឿងសំខាន់សម្រាប់ការចងចាំរបស់មនុស្សធំដែឬ តែការសិក្សានេះគ្រាន់តែផ្តោតសំខាន់លើទារកទើបនឹងកើតប៉ុណ្ណោះ ដូច្នេះអ្នកមិនអាចប្រើប្រាស់រឿងនេះដើម្បីយកឡេះគេងថ្ងៃនៅកន្លែងធ្វើការឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com