ជាតិ
ឆ្នាំ​២០១៧ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាប់បាន​រថយន្ត ដឹក​លើស​ទម្ងន់​ជាង​៩​សែន​គ្រឿង និង​ពិន័យ​ប្រា​ក់ជាង​១​លាន​ដុល្លារ​
16, Jan 2018 , 3:45 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ឡើងអានសុន្ទរកថា ស្តីពីរបាយការណ៍បូកសរុបការងារក្នុងឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ឡើងអានសុន្ទរកថា ស្តីពីរបាយការណ៍បូកសរុបការងារក្នុងឆ្នាំ២០១៧ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨
ដោយ:
​នៅ​ឆ្នាំ​២០១៧ លេខាធិការដ្ឋាន​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​យុទ្ធនាការ​ចុះបង្ក្រាប​រថ​យន្ត​ដឹក​លើស​ទម្ងន់​កំណត់​ចំនួន ៩២៣,៦៥៨​គ្រឿង ក្នុងនោះ រថយន្ដ​ចំនួន ២,៩៥៣​គ្រឿង ត្រូវបាន​ផាកពិន័យ ដោយ​ទទួលបាន​ប្រាក់​ចំនួន ៥,៧៧៨,៨២០,២០០​រៀល ដែល​ស្មើនឹង​ប្រមាណ ១,៤២៣,២១០​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៧ ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​



​របាយការណ៍​នោះ បាន​ឲ្យ​ដឹងថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​សរុប​ចំនួន ២៣,៦៧៨​គ្រឿង ក្នុង​ចំនួន​នេះ កាត់​ទ្រុង​បាន​ចំនួន ១,២១៥​គ្រឿង​។ របាយការណ៍​ដដែល បន្តថា ក្រសួង​សាធារណការ បាន​ត្រួតពិនិត្យ​យានដ្ឋាន​ជួសជុល​សរុប​ចំនួន ៣,០៦៩​កន្លែង ក្នុង​ចំនួន​នេះ មិនមាន​ច្បាប់​អនុញ្ញាត​ចំនួន ១,២៥០​កន្លែង ហើយ​និង​យានដ្ឋាន​កែច្នៃ និង​ដំឡើង​សរុប​ចំនួន ១៧៧​កន្លែង ក្នុង​ចំនួន​នេះ​មិនមាន​ច្បាប់​អនុញ្ញាត​ចំនួន ៤៨​កន្លែង​។

​បើតាម​របាយការណ៍​ខាងលើ មណ្ឌល​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត មាន​ចំនួន​១៤​កន្លែង ក្នុងនោះ ភ្នំពេញ ៣​កន្លែង និង​នៅតាម​ខេត្ត ៩​កន្លែង ហើយ​ការត្រួត​ព​និ​និត្យ​យានយន្ត​ទូទាំងប្រទេស ចំនួន ២២៦,៥៤៦​គ្រឿង​។ ដូចគ្នានេះដែរ រថយន្ត​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ចល័ត​មាន ៣​គ្រឿង ដោយបាន​ត្រួតពិនិត្យ​យានយន្ត​ចំនួន ១៦,០៥៧​គ្រឿង​៕


Tag:
 យានយន្ត​
 ​ ពិន័យ​ជា​ប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com