ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ភាពខុសគ្នារបស់ខួរក្បាលជាប់ទាក់ទងនឹងចង្កោមរោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ
× យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានរកឃើញភាពខុសគ្នាចំនួនបីនៅក្នុងខួរក្បាលរបស់អ្នកដែលមានចង្ករោមរោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ។
ចង្កោមរោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃមានការប៉ះពាល់ទៅលើមនុស្សយើងរាប់លាននាក់ ហើយក៏បង្កជាអាការៈជាច្រើនជាប់រហូតដូចជា ការអស់កម្លាំង ដែលអាចមានឥទ្ធិពលមិនល្អចំពោះគុណភាពនៃជីវិតរស់នៅបាន។ ចំពោះមូលហេតុរបស់វាគឺមិនទាន់ដឹងនៅឡើយទេ ហើយជំងឺនេះក៏ត្រូវបានគេបន្តស្រាវជ្រាវទៀតដែរ។
ការសិក្សានៅពីក្រោយសេចក្តីរាយការណ៍នេះគឺបានប្រើប្រាស់ការស្គេន MRI ពិសេសមួយ ដើម្បីពិនិត្យថា តើមានភាពខុសគ្នាអ្វីខ្លះទៅលើទំហំខួរក្បាល និងរចនាសម្ព័ន្ធរបស់មនុស្ស ១៥នាក់ដែលមានចង្កោមរោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ នៅពេលប្រៀបៀបជាមួយមនុស្ស ១៤នាក់ទៀតដែលគ្មានជំងឺនេះ។
អ្នកស្រាវជ្រាវបានរកឃើញថាទំហំខួរក្បាលពណ៌ស ឬសរសៃកោសិកាសរសៃប្រសាទខួរក្បាល មានចំនួនតិចលើអ្នកជំងឺចង្កោមរោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ។ វាក៏មានភាពខុសគ្នាមួយចំនួនទៅលើផ្នែកខាងស្តាំរបស់ខួរក្បាលចំពោះសរសៃប្រសាទដែលតភ្ជាប់ទៅនឹងតំបន់ខួរក្បាលម្តុំសៀតថ្កាទៅថ្ងាសដែរ។
ទាំងនេះគឺជាការអភិវឌ្ឈន៍ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ការយល់ដឹងទៅលើចង្កោមរោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ។ យ៉ាងណាមិញ ការសិក្សានេះគ្រាន់តែមានការចូលរួមពីមនុស្ស ១៥នាក់ ដែលជាចំនួនដ៏តិចតួចបំផុត ហើយយើងក៏មិនដឹងថា រឿងនេះអាចដំណាងដល់មនុស្សគ្រប់គ្នាដែលមានជំងឺចង្កោមរោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃទាំងអស់បានដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com