ប្រសិនបើឃើញ លទ្ធផលសិក្សារបស់ម៉ារ៉ាឌី មិនបានល្អកាលពីអំឡុងឆ្នាំ២០០២ យើងគួរបន្ទោសក្រុមជម្រើសជាតិអង់គ្លេស។ ក្រុមដែលកាលណោះស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកស៊ុយអែត Sven-Goran Eriksson បានធ្វើឲ្យ ម៉ារ៉ាឌី បាត់បង់ការផ្ចង់អារម្មណ៍សិក្សា ហើយមកអង្គុយមុខទូរទស្សន៍ដើម្បីតាមដានការប្រកួតរបស់ពួកគេក្នុងព្រឹត្តិការណ៍ FIFA World Cup ដែលរៀបចំនៅកូរ៉េខាងត្បូង និងជប៉ុន។
ម៉ារ៉ាឌី គឺជាអ្នកគាំទ្រកីឡាករ Frank Lampard និង Steven Gerrard នៃក្រុមអង់គ្លេស ប៉ុន្តែពួកគេទាំងពីរមិនមានវត្តមានឡើយក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០០២ ។ «ខ្ញុំចូលចិត្តការលេងរបស់កីឡាករទាំងពីរ ជាពិសេស Lampard ដែលបាននាំឲ្យខ្ញុំក្លាយជាអ្នកគាំទ្រក្លិប Chelsea បន្ថែមទៀត»។
អ្នកគាំទ្រតោកំណាចអង់គ្លេស និងតោខៀវ Chelsea រូបនេះ បានអះអាងថា ព្រឹត្តិការណ៍ World Cup បានទាញភ្ជាប់ខ្លួនឲ្យងាកមកគាំទ្រកីឡាបាល់ទាត់កម្ពុជា ដែលដំបូងឡើយ មិនទាន់មានប្រជាប្រិយភាព។
ក្រៅពីការតាំងចិត្តបំពេញការងារឲ្យបានល្អ បេសកកម្មមួយទៀតដែលម៉ារ៉ាឌី ត្រូវបំពេញនោះ គឺការត្រៀមខ្លួនអត់ងងុយមើលតោកំណាចអង់គ្លេសប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup នៅរុស្ស៊ី នាពាក់កណ្តាលឆ្នាំ២០១៨ នេះ។