បទវិភាគ
សង្គមជាតិ
ដេប៉ាតឺម៉ង់សិក្សាភាសាបារាំងជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សក្លាយជាអ្នកដឹកនាំ
× ក្នុងចំណោមអ្នកសិក្សាអក្សសាស្ត្រភាសាបារាំង ឬជំនាញផ្សេងៗជាភាសាបារាំងនៅដេប៉ាតឺម៉ង់ភាសាបារាំងក្នុងវិទ្យាស្ថានភាសាបរទេសនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ពួកគេពិតជាស្គាល់ដេប៉ាតឺម៉ង់ភាសាបារាំងយ៉ាងច្បាស់។ មិនត្រឹមតែស្គាល់ប៉ុណ្ណោះទេ តែពួកគេភាគច្រើនធ្លាប់បានសិក្សា ឬធ្វើការនៅទីនោះទៀតផង។
ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ដេប៉ាតឺម៉ង់ភាសាបារាំង ពិតជាបានបណ្តុះបណ្តាលធនធានមនុស្សច្រើនរយ-ច្រើនពាន់នាក់។ ពួកគេមួយចំនួនបានក្លាយទៅជាអ្នកដឹកនាំក្នុងក្រសួងស្ថាប័នរដ្ឋ ឯកជន និងសង្គមស៊ីវិល។ ប្រសិនបើមិនក្លាយជាថ្នាក់ដឹកនាំ ពួកគេក៏បានក្លាយទៅជាធនធានមនុស្សបញ្ញវន្តជួយសង្គមដ៏សម្បើមដែរ។
ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ ដេប៉ាតឺម៉ង់ភាសាបារាំង បានបណ្តុះបណ្តាលនិស្សិតឲ្យទទួលបានជំនាញសាស្ត្រចារ្យផ្នែកភាសាបារាំង ផ្នែកសារព័ត៌មាន ផ្នែកបកប្រែ ផ្នែកទេសចរណ៍ ផ្នែកភាសាវិទ្យា។ល។
និស្សិតមួយចំនួនដែលបានបញ្ចប់ការសិក្សាបរិញ្ញបត្រនៅដេប៉ាតឺម៉ង់ភាសាបារាំង ក៏បានបន្តការសិក្សានៅក្រៅប្រទេស មុននឹងត្រឡប់មកបម្រើការនៅក្នុងប្រទេសកម្ពុជាវិញ។ អ្នកខ្លះផ្សេងទៀត នាពេលបច្ចុប្បន្ននេះ ក៏បន្តរស់នៅ ឬក៏បន្តធ្វើការនៅក្រៅប្រទេស។
និយាយជារួម ដេប៉ាតឺម៉ង់ភាសាបារាំងនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ពិតជាបានបណ្តុះបណ្តាលធនធានមនុស្សដ៏ប្រពៃមែន៕
លិខិតមិត្តអ្នកអាន (ពីអតីតនិស្សិតដេប៉ាតឺម៉ង់ភាសាបារាំង) © រក្សាសិទ្ធិដោយ thmeythmey.com