ជាតិ
សិល្បះ
អ្នកគ្រូ វ័ន សា​វ៉ៃ​៖ ចោល​ប្ដី​និង​កូន​នៅ​ស្រុក​គេ​ព្រោះតែ​ការបង្រៀន​របាំ​បុរាណ​ខ្មែរ​
25, Feb 2018 , 7:39 pm        
រូបភាព
​អ្នកគ្រូ វ័ន សា​វ៉ៃ គឺជា​តួ​អប្សរា​ទី​២​បន្ទាប់ពី​សម្តេច​រាជបុត្រី សម្តេចព្រះរាម នរោត្តម បុប្ផា​ទេវី កាលពី​សម័យ​សង្គមរាស្ត្រនិយម​។ មកដល់​បច្ចុប្បន្ននេះ ថ្វីត្បិតតែ​អ្នកគ្រូ សា​វ៉ៃ មាន​វ័យ​ជិត​៧០​ឆ្នាំ​ទៅហើយ​ក្ដី ក៏​អ្នកគ្រូ​នៅតែ​ប្រឹងប្រែង​បង្ហាត់បង្រៀន​របាំ​ទៅ​ក្មេងជំនាន់ក្រោយ ព្រោះតែ​ស្រលាញ់​វប្បធម៌​ជាតិ​។



​អ្នកគ្រូ វ័ន សា​វ៉ៃ បាន​ត្រឡប់​ពី​ប្រទេស​បារាំង​វិញ​នៅ​អំឡុង​ឆ្នាំ​២០១៧ ដើម្បី​មក​បង្ហាត់បង្រៀន​របាំ​បុរាណ​ខ្មែរ ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ បើទោះជា​មានការ​នឿយហត់​ច្រើន និង​មិន​ទទួលបាន​ប្រាក់ខែ​ពី​ការបង្រៀន​ក្ដី​។ អ្នកគ្រូ វ័ន សា​វ៉ៃ ពោលថា​៖ «​ប្រហែលជា​ខ្ញុំ​ឆ្កួត​តែឯង​ក៏​មិនដឹង ចោល​ប្ដី​ និង​កូន​នៅ​ស្រុក​គេ ហើយ​ប្ដី​ឈឺ​ទៀត មិនបាន​នៅ​មើលថែ ហើយ​មក​ធ្វើការ​នៅទីនេះ​មិនមាន​ប្រាក់ខែ​ទេ តែ​ព្រោះតែ​ស្រលាញ់ និង​ឱ្យ​តម្លៃ​សិល្បៈជាតិ​»​។ 

​ដើម្បី​ជ្រាប​កាន់តែច្បាស់​ពី​មូលហេតុ​ដែលនាំឱ្យ​អ្នកគ្រូ វ័ន សា​វ៉ៃ ត្រឡប់មក​បង្រៀន​របាំ​បុរាណ​នៅ​កម្ពុជា​វិញ  សូម​ស្ដាប់​បទ​សម្ភាស​រវាង កញ្ញា ប៉ូ សាគុន ​អ្នកកាសែត នៃសារព័ត៌មាន​ថ្មីៗ និង អ្នកគ្រូ វ័ន សា​វ៉ៃ គ្រូរ​បាំ​ដែលមាន​បទពិសោធន៍​តាំងពី​សម័យ​សង្គមរាស្ត្រនិយម ដូចតទៅ​៖







© រក្សាសិទ្ធិដោយ thmeythmey.com