អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លិខិតឆ្លងដែន​របស់​ជប៉ុន និង​សិង្ហ​បុរី មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក​
04, Mar 2018 , 8:30 am        
រូបភាព
រូបភាព៖ TODAY
រូបភាព៖ TODAY
ដោយ:
​គោលនយោបាយ​បរទេស​បើកចំហរ​របស់​សិង្ហ​បុរី និង​ជប៉ុន បាន​ជំរុញ​ឲ្យ​ប្រទេស​ទាំងពីរ​កាន់តែ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយនឹង​ប្រទេស​ដៃគូ ហើយ​ប្រជា​ជាន​ងាយ​ទទួលបាន​ទិដ្ឋាការ​ផងដែរ​។ តាម​របាយការណ៍​នៃ​ចំណាត់ថ្នាក់​លិខិតឆ្លងដែន​ប្រចាំឆ្នាំ​២០១៨ សិង្ហ​បុរី និង​ជប៉ុន បាន​ក្លាយជា​ប្រទេស ដែល​លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក ។

 
​តាម​របាយការណ៍​ស​ន្ទ​ស្សន៍​លិខិតឆ្លងដែន​ប្រចាំឆ្នាំ​២០១៨ ( Henley Passport Index ) ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​២៨ កុម្ភៈ កន្លងទៅ ជប៉ុន និង​សិង្ហ​បុរី បាន​ក្លាយជា​ប្រទេស ដែលមាន​លិខិតឆ្លងដែន​ដ៏​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក ។ ឥទ្ធិពល​នេះ សំដៅលើ​ការ​អាច​កាន់​លិខិតឆ្លងដែន​ជនជាតិ​ប្រទេស​ទាំងពីរ​ទៅកាន់​ទិសដៅ​ផ្សេងៗ​លើ​ពិ​ភ​លោក​ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ​។​
 
​យោងតាម​របាយការណ៍​ដដែល​នោះ ការណ៍​ដែល​សិង្ហ​បុរី និង​ជប៉ុន ទទួលបាន​ចំណាត់​លិខិតឆ្លងដែន​កំពូល​នេះ បន្ទាប់ពី​ប្រទេស​ទាំងពីរ ទទួលបាន​ការផ្តល់​ទិ​ដ្ឋ​ការ​សេរី​ពី​បណ្តា​ប្រទេស ឬ​ទិសដៅ​រហូតដល់ ១៨០ ដូចគ្នា ។ នេះ​ក៏​មានន័យថា ពលរដ្ឋ​នៃ​ប្រទេស​ទាំងពីរ អាច​កាន់​លិខិតឆ្លងដែន​របស់ខ្លួន​ទៅកាន់​ទិសដៅ​ទាំង​១៨០ ដោយ​ពុំ​ចាំបាច់​សុំ​អនុញ្ញាត​ទិដ្ឋាការ​ឡើយ ។ 
 
​តាមពិតទៅ ចំណាត់ថ្នាក់​លិខិតឆ្លងដែន ដែលមាន​ឥទ្ធិពល​បំផុត​របស់​ពិភពលោក​នេះ មិនសូវ​ទៀងទាត់​ប៉ុន្មាន​ទេ ពោលគឺ​ប្រទេស​នីមួយៗ តែងតែ​ព្យាយាម​សហការ​ជាមួយ​ប្រទេស​ដទៃ​ដើម្បី​ផ្តល់​ភាព​ងាយ​ដល់​ប្រជាជន​ខ្លួន ក៏​ដូច​ជំរុញ​ការធ្វើទំនាក់ទំនង​អន្តរជាតិ​ដែរ​។ 
 
​ជាក់ស្តែង​នោះ តំណែង​នេះ តែងតែ​ត្រូវ​គ្រប់គ្រង​ដោយ​អាល្លឺម៉ង់ ដែលជា​ប្រទេស​នៅក្នុង​តំបន់​អឺរ៉ុប ដែលមាន​គោលនយោបាយ​បរទេស​បើកចំហរ​ខ្លាំង ។ តាម​របាយការណ៍ បើ​គិត​ត្រឹម​ថ្ងៃ​២៨ កុម្ភៈ​ដដែល​នោះ អា​ល្លឹ​ម៉​ង់ ស្ថិតនៅក្នុង​ចំណាត់​លេខ​ពីរ ដោយសារ​ប្រទេស​នេះ ទទួលបាន​ទិ​ដ្ឋ​ការ​សេរី ១៧៩ គោលដៅ ៕ 

Tag:
 សិង្ហ​បុរី​
  ជប៉ុន​
  លិខិតឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com