ជាតិ
សង្គមជាតិ
ក្រសួងបរិស្ថាននិងអង្គការអន្តរជាតិ ចុះហត្ថលេខារួមគ្នា ដើម្បីការពារព្រៃឡង់
× ភ្នំពេញ៖ ភាគីពាក់ព័ន្ធចំនួនបី ដែលរួមមានក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិ និងក្រុមហ៊ុន Mitsui & Co.,LTD បានចុះហត្ថលេខារួមគ្នា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២0១៨នេះ លើកិច្ចព្រមព្រៀងស្តីពីគម្រោងអភិរក្សព្រៃឈើនៅតំបន់ព្រៃឡង់។ គោលបំណងនៃការចុះហត្ថលេខានេះ គឺបង្ហាញពីការប្តេជ្ញាចិត្តចូលរួមចំណែករបស់ក្រុមហ៊ុនឯកជនអន្តរជាតិ និងអង្គការដៃគូអភិវឌ្ឍនានា ក្នុងការការពារនិងការអភិរក្សធនធានព្រៃឈើនៅកម្ពុជា។
គម្រោងខាងលើ គឺស្ថិតនៅក្រោមក្របខណ្ឌមួយ ដែលហៅថាក្របខណ្ឌយន្តការឥណទានកាបូនរួមគ្នា។ ក្រសួងបរិស្ថាន បញ្ជាក់ថា យន្តការនេះ គឺជាយន្តការទ្វេភាគីថ្មីមួយ រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្នុងភាពជាដៃគូ ដែលជំរុញការអភិវឌ្ឍបៃតង បញ្ចេញកាបូនតិច នៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com