ជាតិ
រថយន្ត
​រថយន្ត GLC 250 4MATIC Coupe ជា​រថយន្ត​ដែលមាន​រូបរាង​ស្អាត និង​ប្លែក​ជាងគេ​ដំបូង​ក្នុង​ត្រកូល GLC របស់ Mercedes-Benz
07, May 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត GLC 250 4MATIC Coupe ជា​រថយន្ត SUV ដែល​ក្រុមហ៊ុន Star Auto Cambodia ទើបតែ​នាំចូល​មកកាន់​ទីផ្សារ​ប្រទេស​កម្ពុជា​។ បើតាម​លោក ឡេង វ​ន្ថា ប្រតិបត្តិ​ករ​ផ្នែក​លក់​របស់​ក្រុមហ៊ុន Star Auto Cambodia ដែល​ទទួល​សិទ្ធិ​នាំចូល ចែកចាយ និង​ដាក់លក់​ផ្តាច់មុខ​នូវ​រថយន្ត Mercedes-Benz ប្រចាំ​ប្រទេស​កម្ពុជា​។ ថ្មីៗ​នេះដែរ ក្រុមហ៊ុន​បាន​នាំចូល​រថយន្ត​ប្រភេទ SUV ម៉ូ​ឌែ​ល​ថ្មី​គឺ  GLC 250 4MATIC Coupe ជា​រថយន្ត​ដែលមាន​រាង​កោង​គូថ​ខ្លី ស្អាត និង​ប្លែក​ដំបូង​គេ នៅក្នុង​ត្រកូល GLC របស់ Mercedes-Benz​។



​លោក ឡេង វ​ន្ថា បញ្ជាក់​ដូច្នេះ​ថា​៖« GLC 250 4MATIC Coupe នេះ​វា​រូបរាង​ប្រណិត​តែម្តង ហើយ​ផ្នែក​ខាងក្នុង​ត្រូវបាន​រចនា​ឡើង​យ៉ាង​ឆើតឆាយ ថ្លៃថ្នូរ​តែម្តង ដែលជា​ប្រភេទ​រថយន្ត​ម្យ៉ាង​ដែលមាន​រាង​ស្អាត ប្លែក ស័ក្តិសម​សម្រាប់​យុវវ័យ​ដែល​ទាន់សម័យ ស៊ី​វិ​ល័យ ឬក៏​គ្រួសារ​ដែលមាន​សមាជិក​៥​នាក់​»​។

​មិន​ត្រឹម​តែមាន​រូបរាង​ប្រណិត ប្លែក​គេ ហើយ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​នេះ មាន​លក្ខណៈ​ធំ​ទូលាយ​ខ្លាំង ដែល​អាច​ផ្ទុក​សម្ភារ​បាន​ច្រើន​ហើយ​នោះ រថយន្ត SUV ម៉ូ​ឌែ​ល GLC 250 4MATIC Coupe នេះ បាន​បំពាក់​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​របស់​ក្រុមហ៊ុន Mercedes-Benz ដែល​វា​មាន​ម៉ាស៊ីន​តូច​ទេ គឺ​២.០​លីត្រ ប៉ុន្តែ​វា​អាច​បង្កើន​កម្លាំង​សេះ ដល់​ទៅ​២១១​សេះ និង​មាន​ប្រអប់លេខ​ចំនួន​៩​លេខ​(​វគ្គ​) ។



​ជាមួយគ្នានេះ GLC 250 4MATIC Coupe នេះ បាន​បំពាក់​នូវ​បច្ចេកវិទ្យា 4MATIC ដែល​ជួយ​អោយ​វិល​កង់​ទាំង​បួន​ផង និង ជា​ប្រព័ន្ធ​ទប់​លំនឹង​ផង​។ បើទោះជា​កង់​ណាមួយ​ជាប់ផុង​រឺក៏​បើកបរ​ក្នុងស្ថានភាព​ផ្លូវ​លំបាក​ក៏​រថយន្ត​ដ៏​ទំនើប​មួយ​នេះ​អាច​បើកបរ​ទៅមុខ​បាន​យ៉ាង​សុ​វត្តិភាព​។​

​បន្ថែម​លេ​ី​ស​ពី​ភាព​ដ៏​ប្រណិត​នេះ រថយន្ត SUV GLC 250 4Matic Coupe បាន​បន្ថែម​នូវ DYNAMIC SELECT Mode ដល់​ទៅ​៥ រួមមាន Eco, Comfort, Sport,  Sport+, និង Individual ដែល​អ្នកបើកបរ​អាច​បើកបរ​នៅក្នុង​ក្រុង​ក៏បាន បើកបរ​ក្នុងស្ថានភាព​លំបាក មាន​ជង្ហុក​ក៏បាន និង​បើកបរ​ជា​លក្ខណៈ​ប្រណាំង​ក៏បាន​។  ហើយ  GLC 250 4MATIC Coupe ក៏បាន​បំពាក់​នូវ​ប្រភេទ​អំពូល​វ័យឆ្លាត (LDT Intelligent Light System ) ជា​អំពូល​វ័យឆ្លាត​ដែល​ភ្លឺ​ច្បាស់​ល្អ រ៉េ​តាម​ច​ង្កួ​ត​រថយន្ត​នៅពេលដែល​អ្នកបើកបរ​បត់​រថយន្ត ក្នុងពេល​ស្ថានភាព​ផ្លូវ​ងងឹត​ក៏ដោយ​។



​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988 ឬ​ទៅ​ទស្សនា​រថយន្ត​ដ៏​ទំនើប និង​ប្រណិត​នេះ​ដោយផ្ទាល់ នៅ​ទីតាំង​ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី  ដែល​ស្ថិតនៅ មហាវិថី  សម្តេច ហ៊ុន សែន កែង​មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។  ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី  ជា​ក្រុមហ៊ុន​ដែល​បានទទួល​សិទ្ធិផ្តាច់មុខ ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​៕
















Tag:
 Star Auto Cambodia
  Mercedes-Benz
 ​ឡេង វ​ន្ថា​
© រក្សាសិទ្ធិដោយ thmeythmey.com