ជាតិ
សង្គមជាតិ
លោក ឡោ សុខា ត្រូវបានតែងតាំងជាស្នងការខេត្តមណ្ឌលគិរី ជំនួសលោក អ៊ុក សំណាង (ពីឆ្វេងទៅស្តាំ) លោក អ៊ុក សំណាង និងលោក ឡោ សុខា។ រូបពីអគ្គស្នងការនគរបាលជាតិ
× លោកឡោ សុខា ស្នងការរងខេត្តកណ្តល ត្រូវបានផ្ទេរឲ្យទៅកាន់តំណែងជាស្នងការខេត្តមណ្ឌលគិរី។ ពិធីប្រកាសការតែងតាំងលោក លោក ឡោ សុខា ជាស្នងការថ្មីក្នុងខេត្តមណ្ឌលគិរី ត្រូវបានរបចំឡើងនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២0១៨នេះ ដោយមានលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចូលរួមធ្វើអធិបតី។
ឯលោក អ៊ុក សំណាង អតីតស្នងការខេត្តមណ្ឌលគិរី ត្រូវបានផ្ទេរឲ្យទៅកាន់តំណែងជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com