ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោកស្រី កែវ មុំ រៀនបានតិច តែហ៊ានលក់ផ្ទះមកបើកអាជីវកម្ម ដោយសារជំនឿចិត្ត
× ភ្នំពេញ៖ លោកស្រី កែវ មុំ ជាអគ្គនាយិការោងចក្រនំស្រួយលីលី និងជាប្រធានសហគ្រិនស្ត្រីកម្ពុជា។ គាត់ជាស្ត្រីមួយរូប ដែលមានសក្តានុពលក្នុងផ្នែកជំនួញ។ ការពិតទៅ លោកស្រី មិនបានរៀនសូត្រខ្ពង់ខ្ពស់ ឬមានជំនាញនៅក្នុងអាជីវកម្មខ្នាតធំឡើយ។ លោកស្រី បានចំណាយពេលវេលាជាច្រើន ធ្វើការឲ្យគេ និងឆ្លៀតរៀនពីរបៀបធ្វើជំនួញ ដែលរាប់ទាំងការគ្រប់គ្រងទូទៅ ការគ្រប់គ្រងហិរញ្ញវត្ថុ ការធ្វើទីផ្សារ ការលក់ដូរផលិតផល និងគន្លឹះជាច្រើននៅក្នុងការធ្វើអាជីវកម្ម។
នៅពេលដែលលោកស្រី ឈប់ធ្វើការ ហើយចាប់ផ្តើមអាជីវកម្មដោយខ្លួនឯងនៅក្នុងឆ្នាំ២០០២នោះ លោកស្រីមិនមានធានធនធានហិរញ្ញវត្ថុច្រើនទេ គាត់បានលក់ផ្ទះ ដើម្បីទិញគ្រឿងម៉ាស៊ីនសម្រាប់ផលិតនំម៉ាកលីលីបច្ចុប្បន្ន និងសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម។ គ្មានធនធាន ហើយជាស្ត្រីដែលមានវ័យក្មេង ដែលរៀនសូត្រមិនខ្ពស់ទៀត ប៉ុន្តែលោកស្រី កែវ មុំ ហ៊ានលក់ផ្ទះមកផ្សែផ្សំដើមទុន ព្រោះតែជឿជាក់ថាខ្លួនមានគំនិត មានបញ្ញា ការតាំងចិត្ត និងជាពិសេសគឺជំនឿចិត្ត។ នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោកស្រី កែវ មុំ បញ្ជាក់ដូច្នេះ៖« ទោះបីយើងមិនមានអ្វីក៏ដោយ ប៉ុន្តែយើងមានគំនិត បញ្ញា និងភាពអង់អាចក្លាហាន ជាពិសេសគឺជំនឿចិត្ត ក្នុងការធ្វើ។ នៅពេលដែលមានជំនឿចិត្តក្នុងការធ្វើ យើងអត់ធ្មត់ក្នុងការធ្វើ គឺយើងអាចដោះស្រាយគ្រប់បញ្ហាដែលកើតឡើង»។
ដើម្បីជ្រាបលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាង កញ្ញា ខន ចំប៉ា អ្នកកាសែត នៃសារព័ត៌មានថ្មីៗ និង លោកស្រី កែវ មុំ ជាអគ្គនាយិការោងចក្រនំស្រួយលីលី និងជាប្រធានសហគ្រិនស្ត្រីកម្ពុជា ដូចតទៅ៖
Tag:
កែវ មុំ
ជំនួញ
អាជីវកម្ម
សិទ្ធិនារី
IWD2018
© រក្សាសិទ្ធិដោយ thmeythmey.com