កីឡាជាតិ
ជាតិ
លី​គ​កំពូល​៖ ទ័ព​ប្រជែង​ជាមួយ​ភ្នំពេញ​ក្រោ​ន​, បឹងកេត​ប៉ះ​វេ​ស្ទើ​ន មុន​សូល​ទី​ឡូ​អង្គរ​ជួប​អាស៊ី​អឺរ៉ុប​
10, Mar 2018 , 10:13 am        
រូបភាព
សកម្មភាព​​​ក្រុម​​​ទ័ព​​​​ប្រកួតជា​​​មួយ​​​ក្រុម​​​អង្គរ​​​ថាយ​​ហ្គឺរ​​កាលពី​​​សប្តាហ៍ទី១នៅ​កីឡដ្ឋាន​​ខេត្ត​​សៀមរាប
សកម្មភាព​​​ក្រុម​​​ទ័ព​​​​ប្រកួតជា​​​មួយ​​​ក្រុម​​​អង្គរ​​​ថាយ​​ហ្គឺរ​​កាលពី​​​សប្តាហ៍ទី១នៅ​កីឡដ្ឋាន​​ខេត្ត​​សៀមរាប
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ឈានចូល​សប្តាហ៍​ទី​២ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​១០ មីនា​នេះ មានការ​ប្រកួត​ចំនួន​៣​គូ​។ ក្នុងនោះ​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​ប្រជែង​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន នា​ម៉ោង​៦:៣០​នាទី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ រីឯ​ក្រុម​បឹងកេត​តទល់​ជាមួយ​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​នៅ​ម៉ោង​៣​រសៀល មុន​សូល​ទី​ឡូ​អង្គរ​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​ទទួល​ក្រុម​អាស៊ី​អឺរ៉ុប​នា​ម៉ោង​៣​និង​៣០​នាទី​។​

 
​ក្រោយ​យកឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ១-០ ក្រុម​ក្រសួងការពារជាតិ ត្រូវ​ប្រជែង​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​ដែល​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ១-០ ក្នុង​សប្តាហ៍​ទី​១​ដូចគ្នា សម្រាប់​ការប្រកួត​សប្តាហ៍​ទី​២​នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា នា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​១០ មីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ​អាច​ទុកជា​ជំនួប​ដ៏​ជក់ចិត្ត និង​តានតឹង​បំផុត ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធតែ​ត្រូវការ​៣​ពិន្ទុ​បន្ថែម​ដូចគ្នា ដើម្បី​ប្រជែង​យក​កំពូល​តារាង​។​
 
​ក្រៅពី​ជំនួប​ដ៏​ជក់ចិត្ត​ខាងលើ ក្រុម​ជើងឯក​ឆ្នាំ​២០១៧​បឹងកេត​ដែល​យកឈ្នះ​ក្រុម​អាស៊ី​អឹ​រ៉ុ​ប ៤-៣ ក្នុងជំនួប​បើកឆាក ត្រូវ​តទល់​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​នៅ​ម៉ោង​៣​រសៀល​នា​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​។ នា​ការប្រកួត​បើកឆាក​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​បាន​លត់​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​មិន​ឲ្យ​តដៃ​រួច​ក្នុង​លទ្ធផល ៦-០​។   
 
​ជាមួយគ្នានេះ​ក្រុម​សូល​ទី​ឡូ​អង្គរ​ដែល​បរាជ័យ ១-០ ក្រោម​ថ្វី​ជើងភ្នំ​ពេញ​ក្រោ​ន​ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​ក្នុងជំនួប​បើកឆាក នឹង​ប្រើ​ពហុ​កឡ​ដ្ឋា​ន​ជាតិ​ទទួល​ស្វាគមន៍​ក្រុម​អាស៊ី​អឺរ៉ុប ដែល​ចាញ់​បឹងកេត ៤-៣ ក្នុងជំនួប​បើកឆាក​ដូចគ្នា នា​វេលា​ម៉ោង​៣​និង​៣០​រសៀល​។ 
 
​ជំនួប​រវាង​ក្រុម​ក្រសួងការពារជាតិ​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ជំនួប​រវាង​ក្រុម​សូល​ទី​ឡូ​អង្គរ​ជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប ដែល​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូចគ្នា នឹង​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ BTV៕ 

Tag:
 Cambodian League 2018
  ទ័ព​
  ភ្នំពេញ​ក្រោ​ន​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com