ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ពលបាលឯក ជា គន្ធី បង្ហាញសមត្ថភាពស្ត្រីលើការងារសង្គ្រោះបន្ទាន់ និងពន្លត់អគ្គិភ័យ
× សង្គ្រោះអ្នកលង់ទឹក ខ្យល់គរ គ្រោះថ្នាក់ចរាចរណ៍ និងឧប្បត្តិហេតុផ្សេងៗ រួមទាំងការពន្លត់អគ្គិភ័យផងដែរនោះ ជាជំនាញដែលអ្នកស្រី ជា គន្ធី អាចប្រតិបត្តិបានដូចបុរស។ ជាមេបញ្ជាការរងកងសង្គ្រោះបន្ទាន់៧១១ នៃកងពលតូចថ្មើរជើងលេខ៧០ ស្ត្រីវ័យ២៨ឆ្នាំរូបនេះ បានសម្រេចចិត្តជ្រើសរើសជំនាញដែលខ្លួនពេញចិត្ត បើទោះបីជាមិនទទួលបានភ្លើងខៀវពីឪពុកម្តាយក៏ដោយ។
នៅការិយាល័យធ្វើការរបស់ខ្លួននៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៧០ អ្នកស្រី ជា គន្ធី ដែលមានឋានៈជាពលបាលឯក បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ ពីបេសកកម្មប្រចាំថ្ងៃរបស់ខ្លួន ក្នុងវិស័យការពារជាតិ ជាពិសេសការងារសង្គ្រោះបន្ទាន់ ករណីគ្រោះថ្នាក់ចរាចរណ៍ និងផ្នែកពន្លត់អគ្គិភ័យ។
នៅក្នុងកិច្ចសម្ភាសជាមួយកញ្ញា ថាន រស្មី អ្នកព័ត៌មាននៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ អ្នកស្រី ជា គន្ធី ចង់ឃើញនារីចូលបម្រើការងារក្នុងវិស័យនេះឲ្យបានច្រើន៖
Tag:
សិទ្ធិនារី
IWD2018
ទាហ៊ាន
កងពលតូចថ្មើជើងលេខ៧០
អគ្គិភ័យ
សង្គ្រោះបន្ទាន់
© រក្សាសិទ្ធិដោយ thmeythmey.com