ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​អ្នកត្រូវការ​ការចាក់​ថ្នាំ​វ៉ាក់សាំង​តេតាណូស​ដែរ​ទេ​?
12, Mar 2018 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណូស​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ចាប់ផ្តើម​ចាក់​តាំងពី​ទារក​ទើបនឹង​កើតមក​ម្លេះ និង​បន្ត​ចាក់​ទៀត​ជា​រៀងរាល់ ១០​ឆ្នាំ​ក្រោយពី​ទារក​អាយុ​បាន ៥​ឆ្នាំ​។ ប៉ុន្តែ​មនុស្ស​ធំ​ភាគច្រើន មិនបាន​ចាក់​រំលឹក​ឡើងវិញ​ទេ​លុះត្រាតែ​ពួកគេ​មាន​របួស ដោយ​ការជាន់​ដែកគោល​ដែលមាន​ច្រេស​ស៊ី ឬ​ជា​របួស​ដែល​ជ្រៅៗ និង​គគ្រិច​។

 
 
​ជំងឺ​តេតាណូស​គឺជា​ការបង្ក​រោគ​នៅក្នុង​ប្រព័ន្ធ​សរសៃប្រសាទ​មួយ​ប្រភេទ​ដោយសារតែ​បក់​តេ​រី ដែល​វា​ពេលខ្លះ​ត្រូវបាន​គេ​ហៅថា ជំងឺ​គាំង​ថ្គាម ដែល​អាច​នាំ​ឲ្យ​អ្នកជំងឺ​ស្លាប់​បាន​។ ប៉ុន្តែ​វា​មិនមែន​តែងតែ​ទាមទារ​ឲ្យ​មាន​របួស​ដែល​គគ្រិច​នោះទេ​។ បាក់តេរី​បង្ក​ជំងឺ​តេតាណូស​អាច​ជ្រៀតចូល​ទៅក្នុង​ចរន្តឈាម​បាន​ទោះបី​ជាការ​មុត​អ្វី​តិចតួច ការ​ខ្វាច​របស់​សត្វ ឬ​សត្វល្អិត​ខាំ​ដែល​បើកមុខ​។ 
 
​បើសិនជា​អ្នកមាន​រោគសញ្ញា​ជាច្រើន​ដែល​ដូចជា ពិបាក​លេប​អាហារ រឹង​សាច់ដុំ​នៅ​ពោះ រមួលក្រពើ បែកញើស និង​ក្តៅខ្លួន ចូរ​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ​ភ្លាម​ទៅ​៕
 
​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com