រថយន្ត
អន្តរជាតិ
រថយន្តម៉ាកល្បីៗកំពុងអួតផលិតផលថ្មីខ្លួននៅព្រឹត្តិការណ៍ Motor Show ក្រុងហ្សឺណែវ
× Geneva Motor Show បានក្លាយព្រឹត្តិការណ៍យានយន្តដ៏ធំទីមួយប្រចាំទី្វបអឺរ៉ុបនៅឆ្នាំ២០១៨នេះ ដោយក្រុមហ៊ុនធំៗ ដូចជា Audi, Aston Martin, Bentley, BMW, Mercedes, Jaguar, Land Rover, Lexus, Ferrari, Lamborghini, Porsche, Volvo និង VW មានឱកាសបង្ហាញផលិតផលថ្មីៗ និងទំនើបៗ ដើម្បីទាក់ទាញអតិថិជន។ ព្រឹត្តិការណ៍ប្រព្រឹត្តទៅនៅ Palexpo ក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៨ ខែមីនា។
ក្រុមហ៊ុនម៉ាករថយន្តល្បីៗលើពិភពលោក ពី Ferrari ទៅ McLaren ពី Aston Martin ទៅ Bentley សុទ្ធតែមានវត្តមាននៅក្នុងព្រឹត្តិការណ៍ Geneva Motor Show លើកទី៨៨ ដើម្បីបង្អួតផលិតផលរបស់ខ្លួន ប្រជែងជាមួយក្រុមហ៊ុនដែលកំពុងឈានមុខនៅលើទីផ្សារដូចជា Jaguar, Land Rover, Mercedes-Benz, Lexus និង BMW ជាដើម។
លោក Andy Palmer អគ្គនាយកក្រុមហ៊ុន Aston Martin បានលើកឡើងពីសារសំខាន់នៃព្រឹត្តិការណ៍រថយន្តនៅហ្សឺណែវ ថា ជាឱកាសមាសក្នុងទាក់ទាញទីផ្សារយានយន្ត។ នេះបើតាមការផ្សាយរបស់ Business Insider។
ម៉ូដែលថ្មីជាង២០ ទទួលបាននូវការចាប់អារម្មណ៍បំផុតពីសំណាក់អ្នកប្រើប្រាស់យានយន្តនៅអឺរ៉ុបAston Martin បង្ហាញម៉ូដែល Vantage ប្រភេទកីឡាលើកដំបូងរបស់ខ្លួន ពោល Aston Martin Valkyrie AMR Pro រួមជាមួយរថយន្តអគ្គិសនី Lagonda Vision Concept ។
ខណៈ Bentley មានរថយន្តប្រភេទកូនកាត់ Bentayga SUV រថយន្តកូនកាត់របស់ Bentley ក្រុម BMW បង្អួត X4 Crossover រថយន្តប្រភេទកីឡា Z4 ក៏ដូចជា 8 Series Gran Coupe ដ៏ថ្មីសន្លាង។ Audi បង្ហាញ A6 Sedan និង ប្រភេទរថយន្តអគ្គិសនី E-Tron Electric SUV ។
ម៉ូដែលថ្មីៗដែលគួរចាប់អារម្មណ៍ផ្សេងទៀតរួមមាន I-PACE electric hatchback/crossover (Jaguar), SV Coupe (Range Rover), 711 horsepower 488 Pista (Ferrari), Huracan Performante Spyder (Lamborghini), 789 horsepower Senna Supercar (McLaren) និង ID Vizzion (Volkswagen) ជាដើម។
Porsche មានផលិតផលថ្មីពីរដែលគួរឲ្យចាប់អារម្មណ៍ពីរគឺ 520 horsepower និង Mission E Cross Turismo ខណៈ Mercedes-Benz បានបន្ទាន់សម័យ C-Class Sedan របស់ខ្លួន បូកជាមួយផលិតផលថ្មីពីរទៀត គឺ AMG Version និង Mercedes-AMG GT ដែលមានទ្វារបួន។
Volvo, Toyota, Lexus ជាដើម ក៏មានផលិតផលថ្មីៗរបស់ខ្លួន ដើម្បីបង្អួតនៅក្នុងព្រឹត្តិការណ៍យានយន្ត Geneva Motor Show ឆ្នាំ២០១៨ ដែលមានរយៈពេល១០ថ្ងៃនេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com