ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការ​ទំពា​រស្ករ​កៅស៊ូ​អាចជួយ​ការពារ​ធ្មេញ​បាន​
14, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ទំពា​រស្ករ​កៅស៊ូ​ត្រូវបាន​គេ​រកឃើញថា​មាន​ប្រយោជន៍​តាំងពីរ​យូរណាស់​មកហើយ​។ ពីមុន​មាន​ស្ករ​កៅស៊ូ​ដែល​បង្កើតឡើង​ដោយ​ធម្មជាតិ​ដែរ ប៉ុន្តែ​ស្ករ​កៅស៊ូ​បច្ចុប្បន្ននេះ​ត្រូវបាន​គេ​ផ្សំ​ឡើង​ដោយសារ​ធាតុ​សំយោគ​ជាច្រើន​វិញ​។



​ស្ករ​កៅស៊ូ​ខ្លះ​ប្រហែលជា​ជួយ​ការពារ​សុខភាព​ធ្មេញ​យើង​បាន​។ សមាគមន៍​ជំងឺ​មាត់​ធ្មេញ​អាមេរិក​បាន​និយាយថា វា​មានការ​អះអាង​តាមបែប​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​ទៅលើ​ផលិតផល​មួយ​នេះ ហើយ​ក៏មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ទៅលើ​ការថែរក្សា​ធ្មេញ​ដែរ​។

​ការដែល​ប្រើ​មាត់​ទំពា​រស្ករ​កៅស៊ូ នឹង​បង្កើន​លំហូរ​ទឹកមាត់ ដែល​អាច​បន្សាប និង​លាង​សម្អាត​ជាតិ​អាស៊ីត​គ្រោះថ្នាក់​ដែល​បង្កើតឡើង​នៅពេល​អាហារ​ត្រូវបាន​ទំពារ និង​បំបែក​តូចៗ​។ សមាគមន៍​ដដែល​នេះ​បាន​ណែណាំ​ថា មនុស្ស​យើង​គ្រប់គ្នា​គួរតែមាន​ទម្លាប់​ដុស​សម្អាត​ធ្មេញ​មួយថ្ងៃ​ពីរដង ជាមួយ​ថ្នាំដុសធ្មេញ​មាន​ជាតិ​ហ្លរ​អ័​រ​រ៉ា​យ និង​ប្រើប្រាស់​សរសៃអំបោះ​សម្អាត​ធ្មេញ​ម្តង​ក្នុង​មួយ​ថ្ងៃជា​រៀងរាល់ថ្ងៃ​។

​ការ​ទំពា​រស្ករ​កៅស៊ូ​មិនគួរណា​ជំនួស​ការ​ដុស​សម្អាត​ធ្មេញ និង​ការប្រើ​អំបោះ​សម្អាត​ធ្មេញ​ឡើយ​។ តាម​ការសិក្សា​បាន​បង្ហាញថា ការ​ទំពា​រស្ករ​កៅ​ស៊ី​ដែល​គ្មាន​ជាតិ​ស្ករ​រយៈពេល ២០​នាទី​ក្រោយពី​បាយ​រួច ប្រហែលជា​ជួយ​បង្ការ​ការពុក​ធ្មេញ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com