ពីនេះ ពីនោះ
«បាឋកថា សង្កថា និងសុន្ទរកថា» មានន័យខុសប្លែកគ្នាដូចម្តេច?
× ពាក្យដែលមាន «កថា»នៅខាងចុងតែងមានន័យថា ជាពាក្យសម្តី។ រវាងពាក្យទាំងបីនេះសុទ្ធតែមានកថានៅខាងចុង តែមានការប្រើប្រាស់ក្នុងន័យខុសៗគ្នា។
សន្ទានុក្រមសទិសន័យរបស់សម្តេចព្រះសង្ឃរាជ ជួន ណាតបានពន្យល់ «បាឋកថា» មានន័យថា សម្តីដែលថ្លែងដោយមាត់ទទេ, កថាសម្តែងរឿងរ៉ាវ, កថាសូត្របាលី។
ពាក្យថា «សង្កថា» ជាការសន្ទនាគ្នាទៅវិញទៅមក។
ពាក្យទី៣ «សុន្ទរកថា» សម្តីពីរោះ, សម្តីគួរឱ្យចង់ស្តាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com