ពីនេះ ពីនោះ
អាទិសង្កេត​(.) ក្នុង​សំណេរ​សម្រាប់​ប្រើ​ក្នុងន័យ​អ្វី​?
21, Mar 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វេយ្យាករណ៍​ខ្មែរ អាទិសង្កេត​(.) ដែល​ហៅ​ន័យ​ម្យ៉ាង​ទៀតថា​ចំណុច​មួយ​ដែល​ដាក់​ពីមុខ​អក្សរ សម្រាប់​សរសេរ​ក្នុងន័យ​ជា​អក្សរ​កាត់ ជួនកាល​មិន​សរសេរ​ជា​ន័យ​ពេញ​នោះទេ​។ សរសេរ​ជា ស​.​រ​.​អា​(​សហរដ្ឋអាមេរិក​), អ​. ស​. ប​(​អង្គការសហប្រជាជាតិ​) ស​.​ស​.​យ​.​ក (​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​), គ​.​ជ​.​ប (​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​), អ​.​ស​.​ប​(​អង្គការសហប្រជាជាតិ​)​។​ល​។



​ពី​ពាក្យ​អង្គការ​សុខភាព​ពិភពលោក មកជា (O.M.S), អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(W.T.O), អង្គការ​ទេសចរណ៍​ពិភពលោក (W.T.O)​។​ល​។​

​នៅ​បន្ទាប់ពី​តួលេខ មាន​អាទិសង្កេត​(.) សម្រាប់​បង្ហាញ​ជា​មាតិកា ដែល​រៀបរាប់  ចំណងជើង​រង ដូចជា ១. មង្គលការ អបមង្គល​, ២.  គ្រួសារ និង​សុភមង្គល​, ៣. ការសិក្សា និង​ការងារ​។​ល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com