ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការណែនាំ​ដើម្បី​ពង្រឹង​ដល់​សុខភាព​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​
16, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នក​គួរតែ​ពិនិត្យ​សុខភាព​កូ​ឡេ​ស្តេ​រ៉ុល​ខ្លួនឯង​យ៉ាងហោចណាស់ ជា​រៀងរាល់ ៥​ឆ្នាំ​ម្តង ឬ​ញឹកញាប់​ជាង​នេះ​បើសិនជា​អ្នកមាន​បញ្ហា​ណាមួយ​ចំពោះ​សុខភាព​។



​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​សម្ពាធ​ឈាម​អាច​ជះ​ឥទ្ធិ​ព​ឡ​ទៅលើ​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ដែរ ដូច្នេះ មនុស្ស​ម្នាក់​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​គួរតែ​យកចិត្ត​ដាក់​ជាពិសេស​ទៅលើ​ការប្រឈមមុខ​ទាំងនេះ​។

​ខាងក្រោម​នេះ​គឺជា​គន្លឹះ​តិចតួច​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម​បាន​៖
•    បើសិនជា​ជក់បារី ត្រូវ​ផ្តាច់​បារី​
•    ហាត់ប្រាណ​ឲ្យ​បាន​ច្រើន​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​
•    ចូរ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប កូ​ឡេ​ស្តេ​រ៉ុល​ទាប តែ​ត្រុ​វ​មាន​បន្លែ គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​ស្រស់ៗ​ច្រើន​វិញ​
•    បង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់ Monounsaturated Fats ដូចជា​ប្រេង​ល្ហុង ប្រេង​ផ្លែ​បឺ​រ ឬ​ប្រែង​អូ​លីវ​
•    ចូរ​ប្រើ​ថ្នាំ​ដើម្បី​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​បើសិនជា​គ្រូពេទ្យ​ណែនាំ​ឲ្យ​ប្រើ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com