ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿង​ដែល​អាចធ្វើ​ឲ្យ​ថ្លើម​អ្នក​ខូច​ដោយ​មិនដឹង​ខ្លួន​
15, Mar 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ


​ជាតិ​ផ្អែម​
​កាលណា​អ្នក​ញ៉ាំ​ជាតិ​ផ្អែម​ច្រើន​មិន​ត្រឹមតែ​មិនល្អ​ចំពោះ​ធ្មេញ​ទេ ថែមទាំង​ប៉ះពាល់​ដល់​ថ្លើម​ទៀតផង​។ សរីរាង្គ​មួយ​នេះ​ប្រើប្រាស់​ជាតិ​ស្ករ​មួយ​ប្រភេទ​ឈ្មោះថា Fructose ដើម្បី​បង្កើតជា​ជាតិ​ខ្លាញ់​។ កាលណា​អ្នក​ញ៉ាំ​ជាតិ​ផ្អែម​កៃ​ឆ្នៃ​ច្រើន វា​នឹងធ្វើ​ឲ្យ​កើនឡើង​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន នាំ​ឲ្យ​កើតជា​ជំងឺថ្លើម​បាន​។ ការសិក្សា​ខ្លះ​បាន​បង្ហាញថា ជាតិ​ស្ករ​អាច​បំផ្លាញ​ថ្លើម​ដូច​គ្រឿង​ស្រវឹង​ដែរ​ទោះបីជា​អ្នក​មិន​ធាត់​ក៏ដោយ​។

​ធាត់​
​កាលណា​មាន​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​កើនឡើង នោះ​វា​ក៏​អាចបង្កើត​កោសិកា​ខ្លាញ់​ក្នុង​ថ្លើម​ដែរ ហើយ​រឿងនេះ​គេ​ហៅថា ជំងឺ​ខ្លាញ់​រុំ​ថ្លើម​។ ដូច្នេះ​ថ្លើម​អាច​នឹង​ហើម​ទៅៗ​។ រយៈពេល​យូរ​ទៅៗ វា​អាច​ពិបាក​ធ្វើការ និង​ឡើង​រឹង រហូតដល់​ទៅជា​ក្រិន​ថ្លើម​តែម្តង​។

​ញ៉ាំ​ថ្នាំ​បំប៉ន​វីតាមីន A ច្រើនពេក​
​រាងកាយ​អ្នកត្រូវការ​វីតាមីន A ដើម្បី​បំពេញតម្រូវការ​ផ្សេងៗ ហើយ​វា​ពិតជា​មិន​អី​ឡើយ​បើសិនជា​អ្នកទទួលបាន​វាពី​រុក្ខជាតិ​ដូចជា ផ្លែឈើ និង​បន្លែស្រស់ៗ ជាពិសេស​បន្លែ​ឬ​ផ្លែឈើ​ពណ៌​ក្រហម ទឹកក្រូច និង​លឿន​។ ប៉ុន្តែ​បើសិនជា​អ្នក ប្រើ​ថ្នាំ​បំប៉ន​ដែលមាន​វីតាមីន A ខ្ពស់​វិញ វា​អាចជា​បញ្ហា​មួយ​សម្រាប់​ថ្លើម​វិញ​។

​ភេសជ្ជៈ​កំប៉ុង​
​ការស្រាវជ្រាវ​បានបង្ហាញ​ថា អ្នក​ដែល​ញ៉ាំ​ភេសជ្ជៈ​កំប៉ុង​ច្រើន ទំនងជា​អាចមាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ដែរ ប៉ុន្តែ​មិនមែន​ដោយសារ​គ្រឿង​ស្រវឹង​ទេ​។ ការសិក្សា​មិនបាន​អះអាងថា ភេសជ្ជៈ​នេះ​គឺជា​មូលហេតុ​ឡើយ​។ ប៉ុន្តែ​បើសិនជា​អ្នក​អាច​កាត់បន្ថយ​ភេសជ្ជៈ​មាន​ជាតិ​ហ្គេ​ស​ច្រើន​បាន នោះ​គឺជា​រឿង​ល្អ​មួយ​។

​ថ្នាំ​ប្រភេទ Acetaminophen
​នៅពេល​អ្នក​ឈឺ​ខ្នង ឈឺគ្បាល ឬ​ផ្តាសាយ អ្នក​ប្រហែលជា​ត្រូវ​រក​ថ្នាំ​ដើម្បី​លេប​ហើយ​។ ចូរ​ប្រាកដថា អ្នកប្រើប្រាស់​វា​ក្នុង​កម្រិត​ដែល​ត្រឹមត្រូវ​ផង​។ បើសិនជា​អ្នក​ប្រើ​ច្រើន ជាពិសេស​ពពួក​ថ្នាំ Acetaminophen វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម​បាន​។

​ជាតិ​ខ្លាញ់ Trans Fats
​ខ្លាញ់​ប្រភេទ Trans Fats គឺជា​ខ្លាញ់​ដែល​បង្កើត​ដោយ​មនុស្ស ហើយ​វា​មាននៅ​ក្នុង​អាហារ​វិច​ខ្ចប់​មួយចំនួន​ដែរ​។ របប​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ Trans Fat ខ្ពស់​ទំនងជា​ធ្វើ​ឲ្យ​អ្នក​ងាយ​នឹង​ឡើង​ទម្ងន់​ណាស់​។ តែ​រឿងនេះ​មិនមែន​ល្អ​ចំពោះ​ថ្លើម​ឡើយ​។

​គ្រោះថ្នាក់​កើតឡើង​ដោយ​ចៃដន្យ
​គ្រូពេទ្យ​អាច​នឹង​មុត​ម្ជុ​រ​ដែល​ពួកគេ​បាន​ចាក់​ទៅ​អ្នកជំងឺ​។ ឬ​អ្នក​ដែល​ប្រើ​ថ្នាំញៀន​ហើយ​ប្រើ​ម្ជុ​រ​រួមគ្នា​។ ម្ជុ​រ​មិនមែនជា​បញ្ហា​ទេ តែ​អ្វី​ដែលជា​បញ្ហា​គឺជា​អ្វីដែល​នៅក្នុង​នោះ​។ ជំងឺ​រលាក​ថ្លើម​ប្រភេទ C អាច​ចម្លង​តាម​ឈាម​។ ទោះបីជា​វា​គ្រាន់តែ​កើតឡើង​ម្តង​ក៏ដោយ យក​ល្អ​គួរតែ​ធ្វើតេស្ត​រកមើល​ជំងឺ​នេះ​ផង​ទៅ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com