ជាតិ
សង្គមជាតិ
ប្រមុខរដ្ឋចេញព្រះរាជក្រឹត្យរំសាយដែនជម្រកសត្វព្រៃស្នួល និងដែនជម្រកសត្វព្រៃរនាមដូនសំ
×
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យរំសាយដែនជម្រកសត្វព្រៃចំនួន២ គឺដែនជម្រកសត្វព្រៃស្នួល នៅខេត្តក្រចេះ និងដែនជម្រកសត្វព្រៃរនាមដូនសំ នៅខេត្តបាត់ដំបង។ នេះបើយោងតាមព្រះរាជ្យក្រឹត្យដែលចុះថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលផ្សាយដោយក្រសួងបរិស្ថាននៅល្ងាចថ្ងៃទី ១៥ ខែមីនា។
យោងតាមមាត្រា១ នៃព្រះរាជក្រឹត្យ ត្រូវបានរំសាយដែនជម្រកសត្វព្រៃស្នួល ដែលមានផ្ទៃដី ៧៥,០០០ ហិកតា ចេញពីព្រះរាជក្រឹត្យចុះថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដែលបានកំណត់តំបន់ការពារធម្មជាតិ។ មាត្រា២ ត្រូវបានរំសាយដែនជម្រកសត្វព្រៃរនាមដូនសំ ដែលមានផ្ទៃដី ៣៩,៩៦១ហិកតា ចេញពីព្រះរាជក្រឹត្យចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០០៣ ដែលបានកែសម្រួលផ្ទៃដីតំបន់ដែកជម្រកសត្វព្រៃរនាមដូនសំ។
ចំណែកមាត្រា៣នៃព្រះរាជ្យក្រឹត្យ សម្រាប់បទបញ្ញត្តិដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍៕
© រក្សាសិទ្ធិដោយ thmeythmey.com