កីឡាអន្តរជាតិ
អន្តរជាតិ
Europa League វគ្គ​១/៤៖ Wenger ថា Arsenal ប៉ះ​ក្រុម​ណា​ក៏បាន លើកលែងតែ AT-Madrid
16, Mar 2018 , 12:01 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
 Arsene Wenger អ្នកចាត់ការ​ទូទៅ​ក្រុម Arsenal បាន​និយាយថា​លោក​ចង់​ជៀសអោយផុត​ពី​ក្រុម Atletico Madrid ក្នុង​វគ្គ ១/៤​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ UEFA Europa League បន្ទាប់ពី​យកឈ្នះ AC Milan ៣-១ ក្នុងការ​ប្រកួត​ជើង​ទី​២ វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​រាត្រី​ថ្ងៃទី​១៥ ខែមីនា​។ នេះ​បើ​យោងតាម BBC​។​



​ខ្សែប្រយុទ្ធ Danny Welbeck បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ និង Granit Xhaka ១​គ្រាប់​ជួយ ក្រុម​លោក Arsene Wenger វាយបក​យកឈ្នះ​កូនក្រុម​របស់លោក Gennaro Gattuso វិញ​ក្រោយ​ការនាំ​មុន​ពី​ការ​ស៊ុត​ពី​ចម្ងាយ​របស់ Hakan Calhanoglu ក្នុង​លទ្ធផល ៣-១ សម្រាប់​ការប្រកួត​ជើង​ទី​២​ពាន​លំដាប់​ទី​២​អឺរ៉ុប​នេះ​។ សរុប​លទ្ធផល​ទាំង​ជើង Arsenal ៥-១ AC Milan​។​



​ក្រោយ​ជ័យជម្នះ​នេះ អ្នកចាត់ការ​សញ្ជាតិ​បារាំង​វ័យ​៦៨​ឆ្នាំ​បាន​និយាយថា​៖«​យើង​ពិតជា​ចង់​គេច​ឲ្យ​ផុតពី​ក្រុម Atletico Madrid នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​»​។​

​ការចាប់​ឆ្នោត​សម្រាប់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ដែលមាន​ក្រុម​មកពី​ប្រទេស​ចំនួន​៨​ផ្សេងគ្នា នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​វេលា​ម៉ោង ៧:០០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។ ក្រុម​ទាំង​៨​ដែល​នឹងត្រូវ​ចាប់ឆ្នោត​រើស​ក្រុម​រួមមាន Arsenal (​អង់គ្លេស​), Lazio (​អ៊ីតាលី​), Atletico Madrid (​អេ​ស្ប៉ា​ញ​), SCKA Moscow (​រុស្ស៊ី​), Sporting Lisbon (​ព័រ​ទុយ​ហ្គា​ល់​), Red Bulls Salzburg (​អូទ្រីស​), RB Leipzig (​អាល្លឺម៉ង់​) និង Marseille (​បារាំង​)៕




Tag:
 បាល់ទាត់​
  UEFA Europa League
  Arsene Wenger
  Atletico Madrid
© រក្សាសិទ្ធិដោយ thmeythmey.com