ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វីបានជាស្ត្រីត្រូវការអាស៊ីតហ្វូលិក?
× អាស៊ីតហ្វូលិកគឺជាទម្រងនៃវីតាមីន B មួយប្រភេទដែលសំខាន់សម្រាប់សុខភាពស្ត្រី ជាពិសេស អ្នកដែលមានផ្ទៃពោះ ឬអ្នកដែលអាចមានផ្ទៃពោះ។
អាស៊ីតហ្វូលិកអាចជួយបង្ការការខូចអាវៈយវៈពីកំណើតធ្ងន់ធ្ងរទៅលើខួរក្បាល និងខួរឆ្អឹងខ្នង ដែលគេហៅថា Neural Tube Defects។ វីតាមីននេះមានជាថ្នាំបំប៉ន និងត្រូវបានគេរកឃើញពីធម្មជាតិក្នុងបន្លែពណ៌បៃតងចាស់ ក្រូច និងសណ្តែក។ វាក៏មានក្នុងអាហារដែរដូចជា នំបុ័ង និងផាស្តា។
ស្ត្រីត្រូវការអាស៊ីតហ្វូលិកប្រហែល ៤០០ម៉ៃក្រូក្រាមក្នុងមួយថ្ងៃ ហើយស្ត្រីមានផ្ទៃពោះគួរតែញ៉ាំអាស៊ីតហ្វូលិក ៤០០ ទៅ៨០០ម៉ៃក្រូក្រាមជារៀងរាល់ថ្ងៃ។
លើសពីការការពារកុំឲ្យកូនកើតមកខូចអវៈយវៈ អាស៊ីតហ្វូលិកជួយបង្ការជំងឺកង្វះគ្រាប់ឈាម ដែលវាជាបញ្ហាញឹកញាប់បំផុតមួយលើស្ត្រីវ័យ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com