ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
៤៦ស្ថាប័នអប់រំពីអូស្ត្រាលីចូលរួមប្រឹក្សាក្នុងពិព័រណ៍ការសិក្សា ដែលរៀបចំដោយ IDP Education
16, Mar 2018 ,
4:08 pm
រូបភាព
×
ដោយ:
សិស្សនិស្សិតនិងមាតាបិតាសរុបជាង៩៥០នាក់ បានចូលរួមក្នុងកម្មវិធីប្រឹក្សាពីឱកាសសិក្សានៅអូស្ត្រាលី នៅសណ្ឋាគារកាំបូឌីយ៉ាណាកាលពីថ្ងៃទី១៥ ខែមីនាកន្លងទៅនេះ។ កម្មវិធីនេះ បើកឱកាលសម្រាប់សិស្សនិស្សិតកម្ពុជានិងឪពុកម្តាយ ដើម្បីជួបផ្ទាល់ជាមួយ សាលារៀន សាកលវិទ្យាល័យ និងអ្នកផ្តល់ការអប់រំ នៅទូទាំងប្រទេសអូស្ត្រាលី ដោយឥតគិតថ្លៃ។
នៅក្នុងកម្មវិធីក៏មានការចូលរួមជាមួយស្ថាប័នអូស្ត្រាលីក្នុងការតាំងពិព័រណ៍ មានអ្នកតំណាងមកពីស្ថានទូតអូស្ត្រាលីនៅភ្នំពេញ (HA) ដើម្បីឆ្លើយតបនិងសំណួរនានាអំពីតម្រូវការនិងការដាក់ពាក្យសុំទិដ្ឋាការ។ មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការអប់រំ (ACE) ក៏បានចូលរួមដើម្បីពិភាក្សាអំពីឱកាសសិក្សាភាសាអង់គ្លេសដើម្បីបំពេញតាមតម្រូវការរបស់ស្ថាប័នអប់រំអូស្ត្រាលី។ អ្នកតំណាងមកពីមជ្ឈមណ្ឌលប្រឡងតេស្តអន្តរជាតិ IELTS កម្ពុជាក៏បានចូលរួមផ្តល់ប្រឹក្សាអំពីការចុះឈ្មោះនិងការធ្វើតេស្តផងដែរ។
លោក ស្រេង ម៉ៅ នាយកស្ថាប័ន IDP ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា៖ «នេះគឺជាឱកាសតែមួយគត់សម្រាប់សិស្សនិស្សិតកម្ពុជាដែលមានគម្រោងសិក្សានៅបរទេស» ។ លោកបានបន្ថែមទៀតដែរថា ដោយយោងតាមសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ការទទួលបានការអប់រំអន្តរជាតិអាចជាទ្រព្យសម្បត្តិមួយដ៏មានឥទ្ធិពលបំផុតសម្រាប់ប្រជាជនកម្ពុជាក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ។ ដូចនេះប្រជាពលរដ្ឋកម្ពុជាដែលមានចំនួនកាន់តែច្រើនឡើង កំពុងជ្រើសរើសយកការសិក្សានៅក្រៅប្រទេសក្នុងផែនការអប់រំរបស់ពួកគេដោយជឿជាក់ថានេះនឹងធានាលើការប្រកួតប្រជែងសម្រាប់អាជីពរបស់ពួកគេនាពេលអនាគត។ នាពេលបច្ចុប្បន្ននេះប្រទេសអូស្ត្រាលីកំពុងក្លាយជាជម្រើសដ៏មានប្រជាប្រិយភាពមួយ ដោយសារមានសិស្សនិស្សិតកម្ពុជារាប់រយនាក់ ជ្រើសរើសទៅសិក្សានៅទីនោះ ជារៀងរាល់ឆ្នាំ។
លោក Nicholas Marriot អ្នកតំណាងមកពីSwinburne University of Technology មានប្រសាសន៍ថា៖ «លោកពិតជាមានភាពសប្បាយរីករាយណាស់ដែលបានត្រលប់មកកម្មវិធីនេះម្តងទៀត។ ថ្ងៃនេះ លោក បានផ្តល់ព័ត៌មានទាក់ទងទៅនឹងឱកាសទៅសិក្សានៅប្រទេសអូស្ត្រាលីគ្រប់កម្រិតទៅកាន់សិស្សនិស្សិតដែលបានមកចូលរួមនៅថ្ងៃនេះ និងមិនត្រឹមតែប៉ុណ្ណោះ លោក ក៏បានផ្តល់ជាគន្លឹះក្នុងការធ្វើយ៉ាងណាអោយការសិក្សានៅប្រទេសអូស្ត្រាលីរបស់ពួកគេទទួលបានផលល្អប្រសើរ»។
កញ្ញា ឆាង ពិសី ជាសិស្សសាលាវិទ្យាល័យទួលទំពួងបានប្រាប់មកអ្នកសារព័ត៌មានថា៖ «ការទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលីជាក្តីស្រមៃរបស់កញ្ញាតាំងពីកុមារភាព។ កញ្ញា ពិសី មកចូលរួមកម្មវិធីប្រឺក្សាពីឱកាសសិក្សានៅប្រទេសអូស្ត្រាលីនៅថ្ងៃនេះបានធ្វើអោយកញ្ញា យល់ដឹងកាន់តែច្បាស់ពីបែបបទរបស់សាលា និងពត៌មានផ្សេងៗជាច្រើនទៀតផងដែរ»៕
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម