ពីនេះ ពីនោះ
«​អាចារ​» សំដៅលើ​ឫកពា ឯ​«​អាចារ្យ​» អ្នក​ប្រដៅ​!
17, Mar 2018 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ

​ពាក្យ​«​អាចារ​» និង «​អាចារ្យ​» មាន​សូរសព្ទ​ដូចគ្នា តែ​ន័យ​ខុសគ្នា​ស្រឡះ​។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​អាចារ​» សំដៅ​ដោយ​ការប្រព្រឹត្ត​, ចរិយា​,​ឫក​, ឫកពា​, មារយាទ​, ឫក​មារយាទ​, បែបបទ​សណ្តាប់ធ្នាប់​។ មាន​អាចារ​ល្អ មាន​ឫកពា​ល្អ​។



​ចំណែក​«​អាចារ្យ​» អ្នក​ប្រដៅ ឬ​អ្នក​ហាត់​មារយាទ​, អ្នកប្រព្រឹត្ត​ល្អ អ្នក​កាន់​ត្រឹមត្រូវ​, អ្នក​បង្រៀន និង​ផ្តល់​ចំណេះ​ដល់​គេ​។ សិស្ស​មាន​វិជ្ជា​ល្អ​ដោយសារ​តែមាន​អាចារ្យ​ដ៏​ល្អ​ខិតខំ​បង្រៀន​៕

© រក្សាសិទ្ធិដោយ thmeythmey.com