ជាតិ
អ្នកជាប់បាក់ឌុបកាលពី៦ឆ្នាំមុន អាចដកយកសញ្ញាបត្ររបស់ខ្លួនបានហើយ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ រូបថត ThmeyThmey
× ដំណឹងល្អសម្រាប់អ្នកដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ៦ សីហា ឆ្នាំ២០១២ ។ បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសរសេរលើលិខិតប្រាប់ទៅថ្នាក់ដឹកនាំតាមមន្ទីររាជធានី ខេត្ត ថា សន្លឹកសញ្ញាបត្ររួចរាល់ហើយសម្រាប់បេក្ខជនដែលបានប្រឡងជាប់។
«សូមលោកប្រធានរួសរាន់ចាត់តាំងតំណាងឲ្យមកទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១២ នៅនាយកដ្ឋានកិច្ចការប្រឡងចាប់ពីពេលនេះតទៅ ដើម្បីយកទៅចែកជូនបេក្ខជន ដែលបានប្រឡងជាប់ដោយឥតគិតថ្លៃ»។ រដ្ឋមន្ត្រីអប់រំ បានបញ្ជាក់យ៉ាងដូច្នេះក្នុងសំណេរទៅកាន់ថ្នាក់ដឹកនាំក្រោមឱវាទនៅតាមខេត្ត រាជធានី។
លោក ហង់ ជួន ណារ៉ុន ក៏បានណែនាំផងដែរទៅកាន់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ឲ្យធ្វើការផ្សព្វផ្សាយទូលំទូលាយ តាមគ្រប់មធ្យោបាយ និងអនុវត្តតាមខ្លឹមសារក្នុងសារលិខិតរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ៕
© រក្សាសិទ្ធិដោយ thmeythmey.com