កីឡាអន្តរជាតិ
កំពូល​អ្នក​ហែល​ទឹក​ទាំង​១០​រូប​លើ​លោក ដែល​ជាប់​ឈ្មោះ​ក្នុង​ប្រវត្តិសាស្ត្រ​
17, Mar 2018 , 7:30 pm        
រូបភាព
​ជា​រៀងរាល់​បួន​ឆ្នាំ​ម្តង​នៅពេល​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ​ចូលមក​ដល់ អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក​តែង​នាំគ្នា​និយាយ​ពី​កីឡាហែលទឹក ដែលជា​ប្រភេទ​កីឡា​ដ៏​ពេញនិយម​មួយ​ក្នុងចំណោម​កីឡា​ពេញនិយម​ផ្សេងទៀត​។​



​ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​នឹង​បង្ហាញ​លោកអ្នក​ឲ្យ​ស្គាល់​អំពី​កីឡាករ​ហែល​ទឹក​ដែលមាន​ឈ្មោះ​បោះ​សំឡេង​បំផុត​លើ​លោក​ចំនួន ១០​រូប ដែល​ត្រូវបាន​ចារ​ចូលក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​សម្រាប់​វិញ្ញ​សា​កីឡា​ក្នុង​អាងទឹក​មួយ​នេះ​។​
 
១-Michael Phelps កីឡាករ​ហែល​ទឹក​របស់​អាមេរិក ដែលមាន​វ័យ​៣២​ឆ្នាំ ធ្លាប់​ឈ្នះ​មេដាយមាស​ពី​កីឡា​អូឡាំពិក​សរុប​ចំនួន ២៨ មេដាយ​។ Phelps ផ្តើម​ល្បីឈ្មោះ​ខ្លាំង​ចាប់ពី​កីឡា​អូឡាំពិក​ក្រុង​ប៉េកាំង​ដែល​រូបគេ​អាច​ឈ្នះ​មេដាយមាស ៧ តែម្នាក់ឯង​។​


 
២-Mark Spitz អតីត​កំពូល​អ្នក​ហែល​ទឹក​របស់​អាមេរិក ធ្លាប់​ឈ្នះ​មេដាយមាស ៧ ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្នុង​ក្រុង​ម៉ុ​និ​ច ប្រទេស​អាល្លឺម៉ង់​កាលពី​ឆ្នាំ ១៩៧២​។ Spitz បច្ចុប្បន្ន​មាន​វ័យ​៦៨​ឆ្នាំ ក៏បាន​ឈ្នះ​មេដាយមាស​ជាច្រើន​ពី​ព្រឹត្តិការណ៍​ផ្សេងៗ​ផងដែរ​។​



៣-Matt Biondi អតីត​កំពូល​អ្នក​ហែល​ទឹក​របស់​អាមេរិក វ័យ​៥២​ឆ្នាំ ធ្លាប់​ឈ្នះ​មេដាយមាស ៥ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​សេ​អ៊ូ​ល​ឆ្នាំ ១៩៨៨ និង​ជា​ម្ចាស់​កំណត់ត្រា​៥​ប្រភេទ​វិ​ញ្ជា​ផងដែរ​។​



៤- Ian Thorpe កីឡាករ​ហែល​ទឹក​របស់​អូស្ត្រាលី វ័យ​៣៥​ឆ្នាំ ធ្លាប់​ឈ្នះ​មេដាយមាស ៣ និង​ប្រាក់​២ កាលពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្នុង​ក្រុង​ស៊ីដនី ឆ្នាំ​២០០០​។​


 
៥-Dara Torres អតីត​កីឡាការិនី​ហែល​ទឹក​របស់​អាមេរិក វ័យ​៥០​ឆ្នាំ ធ្លាប់​ឈ្នះ​មេដាយ​ចំនួន​១២ ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ជា​ម្ចាស់​កំណត់ត្រា​៣​ប្រភេទ​វិ​ញ្ជា​ផងដែរ​។​



៦-Natalie Coughlin កីឡាការិនី​ហែល​ទឹក​របស់​អាមេរិក វ័យ​៣៥​ឆ្នាំ ធ្លាប់​ឈ្នះ​មេដាយ ១២ ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។​
  


៧-Amy Van Dyken អតីត​កីឡាការិនី​ហែល​ទឹក​របស់​អាមេរិក វ័យ​៤៥​ឆ្នាំ ធ្លាប់​ឈ្នះ​មេដាយមាស ២ ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។​
 


៨-Ryan Lochte កីឡាករ​ហែល​ទឹក​របស់​អាមេរិក វ័យ​៣៣​ឆ្នាំ ធ្លាប់​ឈ្នះ​មេដាយ​១២ ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ក្នុងនោះ​មេដាយមាស​ចំនួន ៧​។​
  


៩- Kristin Otto អតីត​កីឡាការិនី​ហែល​ទឹក​របស់​អាមេរិក វ័យ​៥២​ឆ្នាំ ធ្លាប់​ឈ្នះ​មេដាយមាស​ចំនួន ៦ ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​។​
 

 
១០-Janet Evans អតីត​កីឡាការិនី​ហែល​ទឹក​របស់​អាមេរិក វ័យ​៤៦​ឆ្នាំ ធ្លាប់​ឈ្នះ​មេដាយមាស​ចំនួន ៤ ពី​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ក្នុង​ឆ្នាំ​១៩៨៨ និង ១៩៩២​។​


 

Tag:
 ហែល​ទឹក​
  Michael Phelps
© រក្សាសិទ្ធិដោយ thmeythmey.com