ជាតិ
រដ្ឋាភិបាលបង្កើតតំបន់ការពារទេសភាព«សំបូរព្រៃគុក»
× កំពង់ធំ៖ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយចុះថ្ងៃទី ១៣ខែមីនា សម្រេចបង្កើតតំបន់ការពារទេសភាព«សំបូរព្រៃគុក» ដែលមានផ្ទៃដីសរុប ៤៣៨ ហិកតា។
ការបង្កើតតំបន់ការពារទេសភាព«សំបូរព្រៃគុក»នេះ គឺដើម្បីធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី រុក្ខជាតិ សត្វព្រៃ និងវប្បធម៌ ក្នុងទីតាំងកំណត់នោះ។ នេះបើតាមអនុក្រឹត្យខាងលើនេះ។
ផ្ទៃដីតំបន់ការពារទេសភាពចំនួន ៤៣៨ ហិកតានេះ ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
រដ្ឋាភិបាល តាមរយៈអនុក្រឹត្យនេះ បានផ្ដល់សមត្ថកិច្ចដល់ក្រសួងបរិស្ថានលើការរៀបចំ និងគ្រប់គ្រងតំបន់ការពារទេសភាពសំបូរព្រៃគុក ដោយសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិភណ្ឌពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៧ ៕
Tag:
ប្រាសាទសំបូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com