កីឡាអន្តរជាតិ
អន្តរជាតិ
តារាបាល់ទាត់ប្រេស៊ីល Pato សុំស្នេហ៍តារាសម្តែងចិន Dilmurat ជាសាធារណៈ Pato និងមិត្តរួមក្រុមពីរនាក់ទៀតលើកផ្ទាំងរូបថតខ្លួន និងនាង Dilmurat ។ រូបថត AFP
× កីឡាករបាល់ទាត់ប្រេស៊ីល Alexandre Pato បានអបអរជ័យជម្នះក្លិប Tianjin Quanjian ក្នុងព្រឹត្តិការណ៍ AFC Champions League ជាមួយនឹងការលើកផ្ទាំងរូបភាពសុំស្នេហ៍តារាសម្តែងដ៏ល្បីរបស់ចិន គឺនាង Dilraba Dilmurat ជាសារធារណៈ។ នេះបើតាមការផ្សាយរបស់ AFP។
Pato អាយុ២៨ឆ្នាំ ដែលជាអតីតខ្សែប្រយុទ្ធជម្រើសប្រេស៊ីល ដែលធ្លាប់លេងឲ្យ Inter Milan, AC Milan, Chelsea និង Villarreal រួមជាមួយមិត្តរួមក្រុម បានកាន់រូបភាពរបស់ខ្លួនភ្ជាប់ជាមួយនាង Dilraba Dilmurat បន្ទាប់ក្រុម Tianjin Quangjian បានយកឈ្នះ Jeonbuk Motors របស់កូរ៉េខាងត្បូង ៤-២ ក្នុងព្រឹត្តិការណ៍ AFC Champions League កាលពីថ្ងៃពុធកន្លងមក។
ក្រោយ Pato បង្ហាញការសុំស្នេហ៍ជាសារធារណៈបែបនេះ ក្រុមអ្នកគាំទ្រក្លិប Tianjin បានផ្ញើសារជាច្រើននៅលើបណ្តាញសង្គម Weibo របស់ Dilmurat ដើម្បីឲ្យនាងចាប់អារម្មណ៍លើសំណើររបស់ Pato ។
Dilmurat អាយុ២៥ឆ្នាំ ជាតារាភាពយន្ត និងតារាទូរទស្សន៍ដ៏ល្បីល្បាញនៅប្រទេសចិន។ មកពេលនេះ គេមិនទាន់លឺការឆ្លើយតប ឬរបាយការណ៍ណាមួយឡើយពីសំណាក់ Dilmurat ទៅកាន់ Pato ដែលបានទៅប្រកបអាជីពនៅក្នុងក្របខណ្ឌកំពូលចិន កាលពីឆ្នាំ២០១៧ ៕
© រក្សាសិទ្ធិដោយ thmeythmey.com