អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ សឹ​ង្ហា ប្រគល់​រង្វាន់​ដំណើរ​កម្សាន្ត​លើកដំបូង​ដល់​ស្វាមីភរិយា​ចំនួន​ពីរ​គូ ក្នុង​ឆ្នាំ​២០១៨
18, Mar 2018 , 12:13 pm        
រូបភាព
ដោយ:
កាលពីពេល​ថ្មីៗ​នេះ ស្រា​បៀរ សឹ​ង្ហា បានប្រគល់​រង្វាន់​ដ៏​អស្ចារ្យ​ពី​កម្មវិធី​ចំណងដៃ​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៨ ដល់​គូ​សា្វ​មី​ភរិយា​ចំនួន​២ គូ ដែលមាន​សំណាង​ឈ្នះ​រង្វាន់ «​ដំណើរ​កម្សាន្ត​ដ៍​អស្ចារ្យ​ទៅកាន់​កោះ​ភូ​កេ​ត​ជាមួយនឹង​ស្រា​បៀរ​សឹ​ង្ហា​»​។​
 
​នា​កម្ម​វី​ធី​ចែក​រង្វាន់​ដែល​ប្រព្រឹត្ត​ធ្វើឡើង​ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត​របស់​សា្ថ​នី​យ​ទូរទស្សន៍ CTN កាលពី​ថ្ងៃទី ១៧ ខែមីនា កន្លងទៅនេះ លោក មាស ស​ន្ថា និង ភរិយា លោកស្រី ហុក​ឈី​ហេង​ដែល​អញ្ជើញ​មកពី​ខេត្តបាត់ដំបង និង​ជា​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​ពី​ស្រា​បៀរ​សឹ​ង្ហា​នោះបាន​ឲ្យ​ដឹងថា​៖ «​យើង​ទាំងពីរ​នាក់​មានចិត្ត​រំភើប​សប្បាយរីករាយ​មែនទែន និង​មិន​នឹកស្មានថា​មានសំណាង​នឹង​អាច​ឈ្នះ​រង្វាន់​នោះទេ​»​។​
 



ចំណែក​គូ​ស្វាមីភរិយា​ដែលមាន​សំណាង​ឈ្នះ​រង្វាន់​មួយគូ​ទៀត លោក​ជា សីហា និង លោកស្រី រួម សេង​លាង ដែល​អ​ញ្ចើ​ញ​មកពី​ខេត្ត ប៉ៃលិន បាន​ឲ្យ​ដឹងថា​៖ «​នេះ​ជា​ចំណងដៃ​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​គាត់​ទាំងពីរ វា​ពិតជា​អស្ចារ្យ​មែនទែន​។ ហើយ​គូ​ស្វាមីភរិយា​មួយគូ​នេះ​ក៏បាន​ថ្លែង​អំណរ​អគុណ​ដល់​ស្រា​បៀរ​សឹ​ង្ហា​ដែល​បានផ្តល់​រង្វាន់​នៅក្នុង​ខួបអាពាហ៍ពិពាហ៍​របស់​ពួកគាត់​ទាំងពីរ និង សូម​ជូនពរ​ឲ្យ​ស្រា​បៀរ​សឹ​ង្ហា​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន ជាពិសេស​សម្រាប់​ការ​ជាវ​ក្នុង​កម្ម​វី​ធី​ខួបអាពាហ៍ពិពាហ៍​»​។​
 


ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​សម្រាប់​ស្វាមីភរិយា​ទាំងពីរ​គូ​នេះ លោក ព្រាប សុវណ្ណ ប្រធាន​ផ្នែក​គ្រប់គ្រង​ទីផ្សារ​របស់​ក្រុមហ៊ុនស្រា​បៀរ​សឹ​ង្ហា​បាន​ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ថា ដើម្បី​ជាការ​តបស្នង​ដល់​អតិថិជន​របស់ខ្លួន​ដែល​បានជ្រើសរើស​ស្រា​បៀរ​សឺ​ង្ហា​រ សម្រាប់​ថៃ្ង​មង្គល​របស់​ពូកគេ ជា​រៀងរាល់ឆ្នាំ​ស្រា​បៀរ​សឹ​ង្ហា តែងតែមាន​កម្មវិធី​ផ្ដល់​ចំណងដៃ​អាពាន៍​ពិពាហ៍​ជូន​ដល់​ម្ចាស់​មង្គល់ការ​ជានិច្ច និង​មានការ​ផ្តល់ជូន​នូវ​កម្មវិធី​ពិសេសៗ​ជាច្រើន​ទៀរ​ផងដែរ​។​
 


គួរបញ្ជាក់​ផងដែរ​ថា នេះ​ជាការ​ចាប់​រង្វាន់​លើក​ទី​១​ហើយ សម្រាប់​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​ផ្តល់​ចំណងដៃ​អាពាហ៍ពិពាហ៍​ឆ្នាំ​២០១៨​។​
​សូម​ជាវ ស្រា​បៀរ​សឹ​ង្ហា សម្រាប់​ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់លោក​អ្នក ពីព្រោះ​នៅមាន​ការចាប់​រង្វាន់​លើក​ក្រោយ​ជា​បន្តបន្ទាប់​រង្វាន់​ដំណើរ​កម្សាន្ត​ទៅ​កោះ​ភូ​កេ​ត​នេះ នៅតែ​បន្ត​រង់ចាំ​គូ​ស្វាមីភរិយា​ថ្មី​ជាច្រើន​គូ​ទៀត​។​
 


​ស្រា​បៀរ​សឹ​ង្ហា​ជា​ស្រា​បៀរ​ដ៏​ល្អ និង ស័​ក្កិ​សម​បំផុត​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍ ឬ​កម្មវិធី​ផ្សេងៗ​។​ដូច្នេះ សូំ​កុំ​ភ្លេច​ជាវ​ស្រា​បៀរ សឹ​ង្ហា សម្រាប់​ថ្ងៃ​ពិសេស​របស់​លោកអ្នក ដើម្បី​ទទួលបាន​ចំណង​ដែ​អាពាហ៍ពិពាហ៍​ដ៏​អស្ចារ្យ​ពី​ស្រា​បៀរ សឹ​ង្ហា​៕
  

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com