នៅសាលាអន្តរជាតិហ្គ្រីនអេបផល GAIS ការចាត់ចែងគ្រប់គ្រងយូរអង្វែងនៃការសន្សំសំចៃបានវិវត្តន៍ អត្ថន័យជាវិជ្ជមានថា "ការគ្រប់គ្រងដោយប្រុងប្រយ័ត្ននិងការទទួលខុសត្រូវ" ។ គ្រប់មុខជំនួញទាំងអស់សុទ្ធតែមានការទទួលខុសត្រូវលើការសន្សំសំចៃខ្ពស់។ ការទទួលខុសត្រូវលើការសន្សំសំចៃក្នុង GAIS មានអត្ថប្រយោជន៍ជាច្រើន។ ជារួមវាបានជួយកាត់បន្ថយការ ប្រើប្រាស់ថាមពល ពេលវេលា និងការពារធនធានរបស់សាលា។ ឧទាហរណ៍ការប្រើប្រាស់អ៊ីម៉ែលនិងឧបករណ៍ចល័តដើម្បីកាត់បន្ថយការប្រើប្រាស់ក្រដាសគឺជាទម្រង់នៃការសន្សំសំចៃខ្ពស់។
យើងជាអ្នកសន្សំសំចៃខ្ពស់ គឺជាគុណតម្លៃស្នូលមួយដ៏សំខាន់របស់ GAIS ។ វាមិនមានន័យថាយើងគំរិះនោះទេ ផ្ទុយទៅវិញវាបានបង្ហាញយ៉ាងច្បាស់ថាយើងបានប្រើប្រាស់ធនធានរបស់យើង ប្រកបដោយគណនេយ្យភាពតាមរបៀបដែលមានប្រសិទ្ធភាពនិងមានប្រសិទ្ធផលខ្ពស់។ យើងសន្សំសំចៃទឹក និងអគ្គីសនី ហើយមិនត្រឹមតែសន្សំសំចៃធនធាននោះទេ តែថែមទាំងសន្សំសំចៃ ថាមពលមនុស្ស និង ពេលវេលា ដែលយើងគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្នផងដែរ។ GAIS បានប្តេជ្ញាចិត្ត ដើម្បីផ្តល់នូវគ្រឹះដ៏រឹងមាំផ្នែកអប់រំ និងអារម្មណ៍ ដល់សិស្សទាំងអស់ដើម្បីឲ្យពួកគេអាចឈានដល់សក្តានុពលពេញលេញរបស់ពួកគេ។ យើងរៀបចំសិស្សរបស់យើងឲ្យទទួលបានការអប់រំល្អ មានភាពជឿជាក់ ទំនុកចិត្តខ្ពស់ និងមានសមត្ថភាពលើកកំពស់ជីវភាពរស់នៅរបស់ពួកគេនិងដឹកនាំខ្លួនឯង គ្រួសារ សង្គម និងប្រទេសរបស់ពួកគេ។ ក្នុងការឆ្លើយតបទៅនឹងស្តង់ដាទាំងនេះ សាលា GAIS បានដើរតួជាគំរូដ៏ល្អសម្រាប់សិស្សនិស្សិតរបស់ខ្លួន ដើម្បីឲ្យពួកគេចេះទទួលខុសត្រូវលើការសន្សំសំចៃ ចំពោះការប្រើប្រាស់ ធនធាន ថាមពល និង ពេលវេលា នៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។
បុគ្គលិករបស់ GAIS គឺជាអ្នកដែលធ្វើអោយចក្ខុវិស័យរបស់ខ្លួន ឲ្យក្លាយទៅជាការពិត ហើយធានាឲ្យប្រាកដថាយើងកំពុងធ្វើវាប្រកបប្រសិទ្ធិភាពខ្ពស់។ យើងមិនបង្ខិតបង្ខំឲ្យនិយោជិករបស់យើងខិតខំប្រឹងប្រែងខ្លាំងជាងមុន ឬក៏មានប្រសិទ្ធិភាពជាងមុនដោយការបង្ខិតបង្ខំនិយោជិកធ្វើការតាមរបៀបណាមួយអាចបង្កឲ្យមានការអន់ចិត្ត ភាពមិនស្មោះត្រង់ ការទន់ជ្រាយហួសហេតុដែលអាចបណ្តាលឲ្យមាន ទម្លាប់អាក្រក់ ការខ្ជិលច្រអូស ឬភាពធុញទ្រាន់នោះទេ ប៉ុន្តែកត្តាសន្សំសំចៃខ្ពស់នេះ បង្ហាញពីភាពសុចរិតនៅក្នុងការសន្សំសំចៃនៃការប្រើប្រាស់ធនធាននីមួយៗប្រកបដោយការទទួលខុសត្រូវ និងកសាងទំនុកចិត្តជាមួយសមាជិកម្នាក់ៗនៅក្នុងក្រុមការងាររបស់យើង។ មុនពេលវិធីសាស្ត្រនៃការសន្សំសំចៃខ្ពស់របស់យើងអាចមានប្រសិទ្ធិភាព វាតម្រូវឲ្យយើងមានភាពប្រាកដប្រជានិងការទទួលខុសត្រូវប្រកបដោយតម្លាភាពខ្ពស់។ ក្នុងក្រុមការងាររបស់យើងដែលសុទ្ធតែជាបុគ្គលមានចំណង់ចំណូលចិត្ត ភាពខ្លាំង ភាពបន់បែន និងគំនិតក្នុងការអភិវឌ្ឍសាលាអន្តរជាតិហ្គ្រីនអេបផលរៀងៗខ្លួន។
WE ARE STEWARDS
At Green Apple International School-GAIS, the long-established "management" sense of stewardship has evolved a positive meaning, “careful and responsible management.” All businesses engage in active stewardship. GAIS stewardship has a number of potential benefits. Collectively, it reduces energy, time usages and protects resources of the school properly. For example, using email and mobile devices to reduce paper consumption is a form of stewardship.
We are steward is one of GAIS core values. It does not mean we are stingy. It absolutely indicates that we use our resources accountably in effective and productive ways. We save water and electricity, not only resources we save, but also human energy and time which we manage very carefully. GAIS is determined to provide a solid educational and emotional foundation to all students so that they are be able to reach their full potentials. We prepare our students to be well-educated, confident, and capable of enhancing their standard of living and leading their own-self, family, society and country. In responding to the standard of school, the GAIS plays a good role model for students to be accountable for using all kinds of resources, energy and time in their daily routines.
GAIS employees are the ones making their vision a reality and making sure we do it efficiently. We are not driving our employees to work harder or more efficiently by forcing employees to work a certain way can breed resentment, even disloyalty, while being too soft can lead to bad habits, laziness or boredom, instead, we apply a stewardship factor which shows integrity in a saving mode, uses each resource in responsible manner and builds trust with the individual members of our team. Before our stewardship approach can be effective, it must be consistent and accountable with transparency. Our team is comprised of individuals with unique preferences, strengths, flexibilities and ideas of developing GAIS.
(អត្ថបទពាណិជ្ជកម្ម)