ពីនេះ ពីនោះ
«វរៈ និងវីរៈ» មិនមានន័យដូចគ្នាទេ!
× «វរៈ» និង «វីរៈ» ពាក្យពីរនេះ មិនមានន័យខ្លឹមសារដូចគ្នាទេ។ តាមការវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «វរៈ»មានន័យថា សេចក្តីប្រសើរ , ខ្ពង់ខ្ពស់ , លើសលន់ , ថ្លៃថ្លា ឬជាចម្បង។ ពាក្យ «វរៈ» ក៏សំដៅដោយ ពរ ដែលជូនមក ឧទាហរណ៍ វរជន គឺជនប្រសើរ, វរនារី ស្ត្រីល្អឆើ្នម។ ចំណែកឯ «វីរៈ» មានន័យថា អ្នកអង់អាច ក្លាហាន, មាំមួន, រឹងប៉ឹង,ស្វាហាប់, ក្លៀវក្លា, មោះមុត, ខ្លាំងពូកែ, ដែលព្យាយាមខ្ជាប់ខ្ជួន៕
© រក្សាសិទ្ធិដោយ thmeythmey.com