ជាតិ
ម្ចាស់តូបត្រូវភ្លើងឆេះនៅផ្សារច្បារអំពៅសុំឲ្យសម្តេច ហ៊ុន សែន ជួយ
× ក្រោយពីបានស្នើដល់មន្ត្រីអាជ្ញាធរខណ្ឌឲ្យជួយសាងសង់ផ្សារឡើងវិញ អាជីវករ ដែលត្រូវភ្លើងឆេះតូប និងសម្ភារទាំងស្រុងក៏បានសុំអន្តរាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រី ដើម្បីសុំដើមទុនខ្លះដើម្បីបើកអាជីវកម្មបន្ត។ ក្រុមអាជីវករទាំងនោះបានអះអាងថា សម្ភារទាំងនោះត្រូវខ្ចីដើមទុនពីធនាគារ ឬយកទំនិញពីក្រុមហ៊ុនមកលក់ តែនៅពេលភ្លើងចេះបែបនេះ ពួកគាត់មិនមានប្រាក់សម្រាប់សងទៅធនាគារ ឬក្រុមហ៊ុនវិញភ្លាមៗនោះទេ ហើយថែមទាំងមិនមានប្រាក់ដើម្បីយកទំនិញមកលក់ជាថ្មីទៀតនោះដែរ។
អាស្រ័យហេតុនេះក្រុមអាជីវករដែលជាម្ចាស់តូបជាង៣០០តូប ក្នុងចំណោមតូបឆេះជាង៦០០តូប សុំឲ្យលោកនាយករដ្ឋមន្ត្រីជួយថវិកាដល់ពួកគាត់ ដើម្បីមានប្រាក់រកស៊ី ចិញ្ចឹមកូនឡើងវិញ។
សូមទស្សនាការអំពាវនាវរបស់ក្រុមអាជីវករនៅផ្សារច្បារអំពៅដូចតទៅ៖
Tag:
អគ្គិភ័យ
ភ្លើងឆេះផ្សារច្បារអំពៅ
លោកនាយករដ្ឋមន្ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com