ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ប្រតិភូសិស្សCAM-ASEANមួយក្រុម តំណាងប្រទេសកម្ពុជាចូលរួមវេទិកាយុវជន GCNS នៅសិង្ហបុរីស្តីពី SDGs
19, Mar 2018 ,
12:05 pm
រូបភាព
×
ដោយ:
ប្រតិភូសិស្សមួយក្រុម ត្រូវបានជ្រើសរើសតំណាងឲ្យវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN) ចូលរួមកម្មវិធីវេទិកាយុវជន GCNS 2018 នៅប្រទេសសិង្ហបុរី។ វេទិកាយុវជនមួយនេះ មានការចូលរូមពីយុវជនដទៃទៀតនៃប្រទេសសមាជិកអាស៊ាន ដោយផ្តោតសំខាន់ទៅលើគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (Sustainable Development Goals)។
គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាព ឬហៅកាត់ ថាSDGs (Sustainable Development Goals) គឺជាគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិសម្រាប់អនុវត្តរយៈពេល១៥ឆ្នាំ គឺពីឆ្នាំ២០១៥ដល់២០៣០ ដែលត្រូវបានអនុម័តនៅចុងឆ្នាំ២០១៥កន្លងទៅ។ គោលដៅអភិវឌ្ឍន៍នេះ ត្រូវបានកំណត់ជំនួសគោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់អង្គការសហប្រជាជាតិដែលអនុវត្តសម្រាប់រយៈពេល១៥ឆ្នាំមុន គឺឆ្នាំ២០០០ ដល់ឆ្នាំ២០១៥។
យុវជន ដើរតួរនាទីយ៉ាងសំខាន់ក្នុងការចូលរួមជាមួយតួអង្គផ្សេងៗទៀតក្នុងការឈានទៅដល់ការសម្រេចឲ្យបាននៅគោលដៅទាំង ១៧។ ដោយឡែកកម្ពុជា បាននឹងកំពុងតែដើរតួយ៉ាងសកម្មក្នុងការសម្រេចឲ្យបាននៅគោលដៅទាំងនោះ។
ប្រតិភូសិស្សវិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់គណៈកម្មាការរៀបចំកម្មវិធី និងជាពិសេសពីរដ្ឋមន្ត្រីក្រសួងសំខាន់ៗ បីរបស់ប្រទេសសិង្ហបុរី។
ក្រោយពីបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីនេះ និងក្រោយពីបានទទួលនូវចំនេះដឹងពីបុគ្គលសំខាន់ៗ នោះហើយ ប្រតិភូយុវជនកម្ពុជាក៏បានចែករំលែកផងដែរ នូវការចូលរួមរបស់យុវជនក្នុងប្រទេសកម្ពុជាក្នុងការឈានទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព (Sustainable Development Goals) នឹងបន្តប្តេជ្ញាចូលរួមជាមួយនិងតួរអង្គពាក់ព័ន្ធទាំងអស់ក្នុងការសម្រេចឲ្យបាននៅគោលដៅនោះសម្រាប់កម្ពុជា។
គួសបញ្ចាក់ផងដែរថា កម្ពុជាសម្រេចបានគោលដៅ ៤ ក្នុងចំនោមគោលដៅទាំង ៩របស់គោលដៅអភិវឌ្ឍន៍សហសវត្សរ៍របស់អង្គការសហប្រជាជាតិ(MDGs) តួយ៉ាងកម្ពុជា បានសម្រចការកាត់បន្ថយភាពក្រីក្រពី៤៧.៨% មកត្រឹម ១៩.៨% ត្រឹមឆ្នាំ២០១១ ដែលលើសពីគោលដៅ ០.៣% នេះបើយ៉ោងតាមរបាយ៍ការរបស់រាជរដ្ឋាភិបាលកម្ពុជា។
CAM-ASEAN មានអាសយដ្ឋាននៅអគារលេខ ១៨B ផ្លូវ ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ខាងត្បូងភោជនីយដ្ឋាន ខ្មែរ-ថៃ អូទ្បាំពិក ចម្ងាយ ៥០ ម៉ែត្រ បត់ចូលតាមហាងលក់ផ្លែឈើ ស្រីមុំអូទ្បាំពិក។
ទូរស័ព្ទលេខ៖ 023 976 999/07077 44 50
គេហទំព័រ៖
www.cam-asean.com
ហ្វេសប៊ុក៖
www.facebook.com/camaseaninstitute
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម