អត្ថបទពាណិជ្ជកម្ម
​ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម ផ្តល់ជូន​ពិសេស​ទិញ​១ ថែម​១ ក្នុងឱកាស​សម្ពោធ​សាខា​ថ្មី​ម៉ៅ​សេទុង រហូតដល់​ថ្ងៃទី​២១ ខែមីនា​
19, Mar 2018 , 2:15 pm        
រូបភាព
​ហាង​នំ​ដូ​ហ្វ​ណាត់​ដ៏​ល្បីឈ្មោះ គ្រី​ស​ស្ពី គ្រី​ម មកពី​អាមេរិក បាន​សម្ពោធ និង​ចាប់ផ្តើម​ដំណើរការ​សាខា​ទី ៥ ចាប់ពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ ដែលមាន​ទីតាំង​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង (​ជិត​វិទ្យាស្ថាន វ៉ាន់ដា​គណនេយ្យ​)​។ នៅក្នុង​ឱកាស​បើកហាង​ថ្មី​នេះ ក៏មាន​ការផ្ដល់ជូន​ក​ម្ម​វិធី​ពិសេស​ជាច្រើន​ទៀត​ដូចជា ផ្តល់​នំ​ដូ​ហ្វ​ណាត់​ដោយ​ឥតគិតថ្លៃ សម្រាប់ ១០០ នាក់​ដំបូង នៅ​ថ្ងៃ​សម្ពោធ​ហាង ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ ទិញ ១ ថែម ១ ចាប់​ថ្ងៃទី​១៦ ដល់ ២១ ខែមីនា ឆ្នាំ ២០១៨ និង​ជាពិសេស​ទទួលបាន​ការ​បញ្ចុះតម្លៃ​៥០% លើ​ភេសជ្ជៈ​គ្រប់មុខ​រហូតដល់​ថ្ថៃទី​៣១ ខែមីនា ឆ្នាំ​២០១៨​។​
​    ​
ហាង​នំ​ដូ​ហ្វ​ណាត់ និង​ការ​ហ្វេ គ្រី​ស​ស្ពី គ្រី​ម ផ្តល់ជូន​នំ​ដូ​ហ្វ​ណាត់ រហូតដល់ ១៩ រសជាតិ ព្រមទាំង​កម្រិត​ផ្អែម​ផ្សេងៗ​គ្នា រួមមាន​រូបរាង​បី​ប្រ​ភេ​ទៈ ប្រភេទ​ជា Ring ប្រភេទ​ជា Shell និង​ប្រ​ភេ​ជា Cake ដែល​ក្នុងនោះ​ក៏មាន​នំ​ដូ​ហ្វ​ណាត់​ហូល (Doughnut Holes) ដែល​អាច​យកតាម​ខ្លួន​ទៅកាន់​គ្រប់​ទីកន្លែង​។ លើសពីនេះ​ទៀត ក៏មាន​ផ្តល់ជូន​នូវ​ភេសជ្ជៈ​ជាច្រើន ដូចជា​កាហ្វេ ភេសជ្ជៈ​សូ​ដា​រសជាតិ​ផ្លែឈើ ជាមួយនឹង​ទីកន្លែង​ប្រកបដោយ​ផាសុខ​ផា​ភាព Internet ល្បឿន​លឿន សាក​សមជា​កន្លែង​សម្រាប់​បន្ធូ​បន្ថយ​អារម្មណ៍​ក្រោយពី​ការងារ​ប្រចាំថ្ងៃ​ដ៏​មមាញឹក​។ លើសពីនេះ ហាង​នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ គ្រី​ស​ស្ពី គ្រី​ម ក៏​អាច​ផ្តល់ជូន​នំ​ដូ​ហ្វ​ណាត់ ដែល​អាច​រចនា​លក្ខណៈ គ្រួសារ ឬ ជា​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន ដែល​ប្រើ​ជា​កាដូ​សម្រាប់​ផ្តល់ជូន​ដល់​អ្នកជា​ទីស្រលាញ់ ឬ​អតិថិជន​របស់ខ្លួន​បាន​ក្នុងឱកាស​ពិសេសៗ​ណាមួយ​។​


​    ​
ដើម្បី​ឲ្យ​កាន់តែ​ងាយស្រួល សម្រាប់​អ្នក​និយម​ពិសារ នំ​ដូ​ហ្វ​ណាត់ ហាង​គ្រី​ស​ស្ពី គ្រី​ម សាខា​ទី​៦ នឹង​ចាប់ផ្តើម​បើក​ដំណើរ​នាពេល​ឆាប់ៗ​នេះ​នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល ២ (AEON Mall 2)​។ លោកអ្នក​ក៏​អា​ចរក​ទិញ​បាន​នំ​ដូ​ហ្វ​ណាត់​ពី​ហាង​គ្រី​ស​ស្ពី គ្រី​ម (Krispy Kreme) នៅតាម​ទីកន្លែង​ជាច្រើន​ទៀត​ដូចជា ស្ថានីយ​ចាក់​សាំង​កាល់​តិច (Caltex) ចំនួន​៨ ទីតាំង រោងកុន Legend Cinema ចំនួន​៤​ទីតាំង ផ្សារ​ថៃ​ហូត​ទួលគោក និង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ ឡា​រីតា (Larryta Express) នៅ​រាជធានី​ភ្នំពេញ និង​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ផងដែរ សម្រាប់​អ្នកធ្វើដំណើរ​ចេញចូល​ក្នុង និង​ក្រៅប្រទេស​។ កាន់តែ​ពិសេស​ជាងនេះទៅទៀត ក៏មាន​ផ្តល់​សេវា​ដឹកជញ្ជូន​ដល់ផ្ទះ​លោកអ្នក ដោយ​គ្រាន់តែ​ទូរស័ព្ទ​មកកាន់ ០២៣ ៨៨០ ៨៨០​។ ប្រសិនបើ​លោកអ្នក​ចង់​ពិសារ​នំ​ដូ​ហ្វ​ណាត់​រស់ជាតិ​ដើម​ថ្មីៗ​ទើបនឹង​ផលិត សូម​អញ្ជើញ​ទៅកាន់ ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម បឹង​កេងកង ផ្លូវ​ប៉ា​ស័​រ្ទ (​ផ្លូវ​៥១) ពេលព្រឹក នៅពេល​បើក ភ្លើង​ស្លាក​សញ្ញា Hotlight គ្រី​ស​ស្ពី គ្រី​ម ដែលជា​សញ្ញា​ប្រាប់ថា​នំ​ដូ​ហ្វ​ណាត់​រសជាតិ​ដើម (Original Glaze “OG”)  កំពុង​ផលិត Melt-In-Your-Mouth  ។


​   
​ក្រៅពី​ការផ្តល់ជូន​នំ​ដូ​ហ្វ​ណាត់ ដ៏​ឆ្ងាញ់​ពិសារ ហាង​នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ គ្រី​ស​ស្ពី គ្រី​ម ក៏បាន​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាច្រើន ដូចជា ការលក់​នំ​ក្នុងតម្លៃ​ទាប​បំផុត​ដល់ អង្គការ​ក្រុមហ៊ុន ឬ សាលារៀន ដែលមាន​បំណង​ប្រមូល មូលនិធិ​តាមរយៈ​ការលក់​នំ​ដូ​ហ្វ​ណាត់ ដើម្បី​ជួយ​ដល់​សកម្មភាព​សង្គម​នា​នា និង​បាន​ចូលរួម​ឧបត្ថម្ភ​នំ​ដូ​ហ្វ​ណាត់​នៅក្នុង​កម្មវិធី ការប៉ុនប៉ង​ជា​ផ្លូវបំបែក​កំណត់ត្រា​ពិភពលោក​ហ្គី​ណេ​ស​ស្តីពី​សិក្ខាសាលា​ធុរកិច្ច​អនុវត្តន៍​ជាក់ស្តែង​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក ដែល​រៀបចំ​ដោយ អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។​


​   
​សូមបញ្ជាក់​ផងដែរ​ថា ហាង​នំ​ដូ​ហ្វ​ណាត់ គ្រី​ស​ស្ពី គ្រី​ម គឺ​ម៉ាក​យីហោ​ដ៏​ល្បីឈ្មោះ​ពី​សហរដ្ឋអាមេរិក ដែលមាន​ហាង​ជាង ១.០០៤​ហាង នៅក្នុង​ប្រទេស​ចំនួន ៣២​ប្រទេស ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ទទួលបាន​សិទ្ធ​ដាក់លក់​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​យើង និង​ជា​ប្រទេស​ទី ២៧ ក្នុង​ពិភពលោក​កាលពី​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ កន្លងមក​។​


​    ​
សព្វថ្ងៃនេះ ហាង គ្រី​ស​ស្ពី គ្រី​ម មាន​សាខា​ចំនួន​៥ ដែល​សាខា​ទី​១ ស្ថិត​បឹង​កេងកង​កែង​ផ្លូវ​៣០២ និង​៥១ (​ផ្លូវ​ប៉ាស្ទ័រ​) សាខា​ទី​២ ស្ថិតនៅ​ផ្សារ​ទំនើប AEON Mall ទី​៣ ស្ថិតនៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទី​៤ ស្ថិតនៅ​ផ្សារ​ទំនើប TK Avenue និង​សាខា​ទី​៥ ថ្មី ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ជិត​វិទ្យាស្ថាន វ៉ាន់ដា​គណនេយ្យ​។​

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com